កីឡា
ប្រធានក្រុម ជាវៃ វិភាគពីក្រុមបាល់ទាត់នារីកម្ពុជាអាចឡើងវគ្គ៤ក្រុមក្នុងស៊ីហ្គេម
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា និងភ្នំពេញក្រោន បាន ជាវៃ រំពឹងក្រុមបាល់ទាត់នារីកម្ពុជាអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រុមបាល់ទាត់នារីកម្ពុជាបានចាប់ឆ្នោតស្ថិតនៅក្នុងពូល B ដែលមានក្រុមខ្លាំងថៃ សិង្ហបុរី និងឡាវ ខណៈពូលមរណៈ A មានម្ចាស់មេដាយមាសឆ្នាំចាស់ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី បន្ទាប់ពីឥណ្ឌូណេស៊ី បានដកខ្លួន។
តាមរយៈលទ្ធផលចាប់ឆ្នោតនេះ បាន ជាវៃ កីឡាការិនីបាល់ទាត់ឆ្នើមម្នាក់ជាកូនកំព្រារបស់ក្លឹបភ្នំពេញក្រោន យល់ឃើញថា ក្រុមនារីកម្ពុជាអាចប្រកួតប្រជែងជាមួយគេបាន ហើយក៏មានសង្ឃឹមឡើងទៅវគ្គបន្តដែរ ដោយសារមើលឃើញដៃគូក្នុងពូលជាមួយគ្នាមិនខ្លាំងលើសកម្ពុជាប៉ុន្មានឡើយ។

ប្រធានក្រុមជម្រើសជាតិកម្ពុជា បាន ជាវៃ និយាយថា ៖«លទ្ធផលចាប់ពូលហ្នឹង ខ្ញុំគិតថា យើងអាចមានភាពប្រកួតប្រជែងជាមួយគេ ដោយសារក្រុមកម្ពុជាយើង ឡាវ និងសិង្ហបុរី ប្រហាក់ប្រហែលគ្នា។ បើយើងលេងឈ្នះគេ យើងអាចឡើងដល់វគ្គ Top 4 (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)»។
«និយាយទៅជាមួយថៃ យើងព្យាយាមទប់ទល់កុំឲ្យគេស៊ីច្រើនគ្រាប់។ ចំពោះឡាវ ប្រកួតចុងក្រោយជាមួយពួកគាត់ យើងបានស្មើគ្នា។ ពេលនោះ យើងមានឱកាសច្រើនដែរ គ្រាន់តែយើងខ្សោយក្នុងការបញ្ចប់ទី ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគាត់ (ក្រុមនារីកម្ពុជា) បានទៅហ្វឹកហាត់នៅប្រទេសចិន ពង្រឹងតំបន់ប្រយុទ្ធឲ្យមុតស្រួច។ បើជាមួយសិង្ហបុរី យើងប្រកួតចុងក្រោយ យើងបានឈ្នះ។ អីចឹងយើងអាចមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។ បើយើងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាជោគជ័យមួយកម្រិតទៀត»។ ខ្សែបម្រើប្រយុទ្ធសំខាន់របស់ជម្រើសជាតិកម្ពុជាបានសង្កត់ធ្ងន់។

បាន ជាវៃ មិនបានទៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនារីនៅប្រទេសចិនទេ ដូច្នេះមិនច្បាស់ថា រូបនាងអាចត្រូវបានកោះហៅចូលជម្រើសជាតិដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម ឬយ៉ាងណាទេ។
ក្រុមបាល់ទាត់នារីកម្ពុជាដែលបានទៅហ្វឹកហាត់នៅប្រទេសចិនគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២០ ខែមេសានេះ ដើម្បីប្រកួតស៊ីហ្គេម ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា។ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ក្រុមនារីកម្ពុជាអាចនឹងត្រូវបានជ្រើសរើសសាជាថ្មី ដូច្នេះក្រុមដែលបានទៅហ្វឹកហាត់នៅចិនក៏មិនប្រាកដថាបានជាប់ឈ្មោះចូលរួមប្រកួតស៊ីហ្គេមទាំងអស់គ្នាដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


