កីឡា
អាត អូនតូច ត្រូវប្រើព្យាបាលប្រហែល១ឆ្នាំទៀតទើបអាចវិលចូលទីលានបាន
កីឡាករ អាត អូនតូច ត្រូវការសម្រាកព្យាបាលរយៈពេលប្រហែល១ឆ្នាំ ឬយូរជាងនេះទើបអាចវិលត្រឡប់ចូលកាន់ទីលានបាល់ទាត់វិញ បន្ទាប់ពីបានរបួសក្នុងការប្រកួតរបស់ក្រុមព្រៃវែងទល់នឹងក្រុមគិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំងកាលលេងឲ្យជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំកាលពីប៉ុន្មានឆ្នាំមុនបានប៉ះទង្គិចជាមួយកីឡាករ ម៉ន់ វ៉ាន់ដា របស់គិរីវង់សុខសែន ដែលបណ្តាលឲ្យរូបគេរបួសដាច់សរសៃជង្គង់២គឺសរសៃ ACL និង LCL តម្រូវការវះកាត់។ ការវះកាត់បានជោគជ័យកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣។
លោក វេន សុធារ៉ា ឪពុករបស់ អាត អូនតូច បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ៖«ឥឡូវនេះ គាត់ (អូនតូច) ដើរបានតិចៗ មិនទាន់ដើរដើរស្រួល ឬរឹងមាំនៅឡើយទេ ប៉ុន្តែលែងកាន់ឈើច្រត់។ យ៉ាងហោចណាស់ត្រូវចំណាយពេលព្យាបាលប្រហែលជា១ឆ្នាំ ឬយូរជាងនេះទើបអាចចូលទីលានវិញបាន ព្រោះអាស្រ័យលើស្ថានភាពជាសះស្បើយ»។

អាត អូនតូច បានចាប់ផ្តើមហ្វឹកហាត់កីឡាបាល់ទាត់ត្រឹមត្រូវនៅឆ្នាំ២០១៤គ្រាដែលរូបគេទើបអាយុ១១ឆ្នាំ។ ក្រោយមករូបគេត្រូវបានកោះហៅចូលសាលាបាល់ទាត់ជាតិបាទី និងបានជាប់ក្នុងឈុតយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៣ឆ្នាំ។ នៅឆ្នាំ២០១៥ រូបគេបានលេងពានរង្វាន់អន្តរជាតិគឺ AFF U16 ដែលមានប្រទេសអាស៊ាន និងអូស្ត្រាលីចូលរួមប្រកួត។ ពេលនោះរូបគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបង្ហាញខ្លួននៅលើទីលានទល់នឹងក្រុមអូស្ត្រាលីមើលទៅកម្ពស់ខុសគ្នាដាច់ដូចក្មេងតូច និងមនុស្សធំ។

ឆ្នាំ២០១៨ អាត អូនតូច បានចេញពីសាលាបាល់ជាតិបាទីដើម្បីចូលរួមជាមួយយុវជនអាយុក្រោម១៨ឆ្នាំរបស់វិសាខា និងក្រោយបានចូលរួមជាមួយក្រុមខេត្តព្រៃវែងរហូតដល់បច្ចុប្បន្ន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


