កីឡា
ក្លឹបវាយសី ក្រសួងមហាផ្ទៃ បន្តរក្សាតំណែងជើងឯកថ្នាក់ជាតិ
ក្លឹបកីឡាវាយសី ក្រសួងមហាផ្ទៃ នៅតែរក្សាតំណែងជើងឯកដដែល ដោយគ្មានគូប្រកួតណាអាចយកឈ្នះបានឡើយ ខណៈក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសលើវិញ្ញាសាវាយគូបុរសអាយុ១៩ឡើង បន្ទាប់ពីឈ្នះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ។

ពិធីបិទ និងប្រគល់ជ័យលាភីដល់កីឡាករ-កីឡាការិនីនៃព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និង លោក ម៉ិល កាដូ អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៣ថ្ងៃ ក្លឹបកីឡាវាយសី ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៣គ្រឿង និងមេដាយប្រាក់១គ្រឿង ក្លឹបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លឹបកីឡាវាយសី ខេត្តសៀមរាប ទទួលមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និង ក្លឹបកីឡាវាយសី ការពារអាកាសកងទ័ពជើងគោក ទទួលមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង។

ចំណែកក្លឹបកីឡាវាយសី កំពង់ចាម ទទួលមេដាយមាស១គ្រឿង សម្ព័ន្ធកីឡាវាយសី ខេត្តប៉ៃលិន និងសម្ព័ន្ធកីឡាវាយសី ខេត្តកំពង់ឆ្នាំង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ១គ្រឿង និងសម្ព័ន្ធកីឡាវាយសី ខេត្តស្វាយរៀង និងក្លឹបកីឡាវាយសី ស្តាតអូឡាំពិក ទទួលបានមេដាយសំរិទ្ធ១គ្រឿង៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


