កីឡា
រឿងល្អ៥គួរឲ្យចាប់អារម្មណ៍ ពេលកម្ពុជាប្រកួតជាមួយទីម័រយប់មិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិទីម័រខាងកើតដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក យប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា។

និយាយជារួម រឿងល្អរបស់កម្ពុជាត្រូវបានចាកហើយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម តាមរយៈការផ្តល់សំបុត្រដោយឥតគិតថ្លៃដល់អ្នកគាំទ្រជាតិ និងអន្តរជាតិ ផ្តល់ជូនសិទ្ធិផ្សព្វផ្សាយដោយឥតគិតថ្លៃទាំងជាតិ និងអន្តរជាតិ ហើយមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនពីអត្តពលិក និងប្រតិភូអាស៊ាន។
និយាយពីការប្រកួតបាល់ទាត់រវាងកម្ពុជា និងទីម័រខាងកើតដែលជាថ្ងៃទី១នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ មានរឿងល្អមួយចំនួនដូចខាងក្រោម៖
ភាពរីករាយរបស់អ្នកគាំទ្រច្រើនកុះករកើតឡើងជាថ្មី

បន្ទាប់ពីខកខានរយៈពេលប្រហែលជាបីបួនឆ្នាំចុងក្រោយ ភាពរីករាយ និងរំភើបឥតឧបមារបស់អ្នកគាំទ្រកម្ពុជាប្រមាណជិត៣ម៉ឺននាក់បានកើតមានជាថ្មីនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រសិនបើ អនុញ្ញាតឲ្យអ្នកគាំទ្រចូលមើលដូចមុនៗនោះ ម្ល៉េះអ្នកគាំទ្រមិនក្រោម៦ម៉ឺននាក់ឡើយ។ កាលពីចន្លោះឆ្នាំ២០១៤-២០១៦ អ្នកគាំទ្រប្រមាណចាប់ពី៣ម៉ឺនទៅ៦ម៉ឺននាក់បានទស្សនាផ្ទាល់នៅស្តាតអូឡាំពិក ប៉ុន្តែចាប់ពីឆ្នាំ២០១៨មកដល់ឆ្នាំ២០២ អ្នកគាំទ្រកម្ពុជាបានថយចុះយ៉ាងខ្លាំង។
សណ្តាប់ធ្នាប់ល្អ

សន្តិសុខ និងសណ្តាប់ធ្នាប់នៅពហុកីឡដ្ឋានជាតិល្អប្រសើរ បើប្រៀបធៀបនឹងការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៤-២០១៦។ យប់មិញនេះ រថយន្តអ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិទេ លើកលែងតែរថយន្តរបស់មន្ត្រីរៀបចំការប្រកួត ដឹកកីឡាករ និងម៉ូតូអ្នកគាំទ្រប៉ុណ្ណោះដែលអនុញ្ញាតឲ្យចូលផ្ញើ។ ដូច្នេះការធ្វើដំណើរចេញ និងចូលរបស់អ្នកគាំទ្រស្រួល។ នៅតាមច្រកចូលមើលការប្រកួតនីមួយៗក៏រៀបចំបានល្អ ហើយគ្មានអ្នកគាំទ្ររញីរញៃឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ កន្លែងជ័រអង្គុយត្រូវបានរៀនចំដាក់ចន្លោះៗគ្នា និងចំនួនមានកំណត់ ដូច្នេះនៅពេលអ្នកគាំទ្រអង្គុយ និងធ្វើដំណើរឆ្លងកាត់ស្រួល មិនចង្អៀត ដែលមើលទៅមានសុវត្ថិភាព។
អនាម័យល្អ

ក្រោយចប់ការប្រកួត អ្នកគាំទ្របានចាកចេញដោយមិនសន្សល់ទុកកញ្ចប់ កែវជ័រ ឬថងអ្វីមួយឡើយដែលមើលទៅគ្មានសំរាម និងអនាម័យល្អ។ ទាំងនេះជាគំរូល្អ និងជាសេចក្តីថ្លៃថ្នូរនៃប្រជាជនកម្ពុជា ស្របពេលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ តាមច្រកចូលនីមួយៗមិនអនុញ្ញាតឲ្យយកដបទឹកសុទ្ធចូលឡើយ ប៉ុន្តែអាចច្រកដាក់កែវជ័រ ឬថងយកចូលបាន ប៉ុន្តែបងប្អូនអ្នកគាំទ្រមិនបានទុកចោលកែវជ័រ ឬថងនៅកន្លែងអង្គុយឡើយនៅពេលចប់ការប្រកួតពោលគឺពួកគាត់បានកាន់ជាប់តាមខ្លួនទៅដាក់ក្នុងធុងសំរាម។
មើលស៊ីហ្គេមគ្រប់ទីកន្លែង

អាចនិយាយបានថា ជាការទស្សនាការប្រកួតបាល់ទាត់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ កន្លងមកធ្លាប់ឃើញ អ្នកទស្សនាចូលមើលផ្ទាល់រហូតដល់ជាង៦ម៉ឺននាក់ ខណៈយប់មិញអ្នកគាំទ្រក៏ចូលមើលផ្ទាល់ជិត៣ម៉ឺននាក់ដោយសារកន្លែងមានកំណត់។ យ៉ាងណា អ្នកគាំទ្រមើលតាមគេហដ្ឋាន និងតាមការបញ្ចាំង LED ច្រើនណាស់។ អ្នកខ្លះទស្សនាតាមសួន អ្នកខ្លះអង្គុយលើម៉ូតូទស្សនា ស្របពេលរាជធានីភ្នំពេញរៀបចំបញ្ចាំងលើ LED ក៏ច្រើន ហើយតាមបណ្តាខេត្តក៏រៀបចំច្រើន។ រឿងទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ការផ្សព្វផ្សាយទូលំទូលាយ

បើនិយាយពីការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ការប្រកួតរវាងកម្ពុជា និងទីម័រខាងកើតមានច្រើនណាស់។ ស្ថានីយ៍ជាតិ និងឯកជនជាច្រើនបានផ្សាយផ្ទាល់ និងបន្តផ្ទាល់ ហើយតាមបណ្តាញទំនាក់ទំនងសង្គមក៏បានបន្តផ្ទាល់យ៉ាងច្រើនទូលំទូលាយ។ ប្រទេសនៅតំបន់អាស៊ាន និងបណ្តាប្រទេសផ្សេងៗក៏បានផ្សាយបន្តផ្ទាល់ពីកម្ពុជា។ នេះជាការផ្សាយបន្តផ្ទាល់យ៉ាងទូលំទូលាយ ស្របពេលដែលកម្ពុជាមិនយកតម្លៃលើសិទ្ធិផ្សព្វផ្សាយ។ បែបនេះហើយធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?