កីឡា
គ្រូឡាវថា ក្រុមនារីកម្ពុជានឹងមានបញ្ហាធំ បើមិនអាចយកឈ្នះឡាវបាន
គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិឡាវបានចាត់ទុកម្ចាស់ផ្ទះកម្ពុជាវិញទេដែលមានសម្ពាធនៅពេលប្រកួតជាមួយក្រុមជម្រើសជាតិឡាវ វេលាម៉ោង៧យប់ ថ្ងៃពុធ ទី៣ ខែឧសភា នៅស្តាតរបស់ភ្នំពេញក្រោន ក្នុងកីឡាស៊ីហ្គេម។
ក្នុងសន្និសីទសារព័ត៌មាន លោក Mohammed Herman Zailani បាននិយាយថា ក្រុមបាល់ទាត់នារីកម្ពុជាត្រៀមខ្លួនបានល្អក្នុងនាមជាម្ចាស់ផ្ទះ ដោយសារបានចេញទៅហ្វឹកហាត់នៅប្រទេសចិនដល់៦ខែ និងមានសមាជិកកោះហៅមកពីក្រៅប្រទេសថែមទៀត ដូច្នេះជាការត្រៀមខ្លួនបានល្អ។

លោក Zailani បានបន្ថែមថា សម្រាប់ការប្រកួតថ្ងៃស្អែក ផ្ទុយទៅវិញ កម្ពុជាប្រហែលជាមានសម្ពាធ ដោយសារជាម្ចាស់ផ្ទះ និងមានអ្នកគាំទ្រច្រើន។ ប្រសិនបើក្រុមនារីកម្ពុជាមិនអាចយកឈ្នះក្រុមជម្រើសជាតិនារីឡាវបាន នោះគឺជាបញ្ហាធំហើយសម្រាប់កម្ពុជា។
ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នេះ។ លោកសង្ឃឹមថា ក្រុមនារីឡាវនឹងធ្វើបានល្អ។
រហូតដល់ពេលនេះ គ្រូបង្វឹកបាល់ទាត់នារីកម្ពុជាបានជ្រើសរើសសមាជិក២០រូបចុងក្រោយហើយ ប៉ុន្តែមិនទាន់ត្រូវបានប្រកាសជាសាធារណៈឡើយ។ ក្រុមនារីកម្ពុជា២១នាក់បានទៅហ្វឹកហាត់នៅប្រទេសចិន ប៉ុន្តែជម្រុះចេញ៧រូបនៅពេលត្រឡប់មកកម្ពុជា និងបានជ្រើសរើសសមាជិកថ្មីមកពីអាមេរិក កាណាដា និងក្នុងស្រុកដើម្បីបំពេញឲ្យបានជម្រើស២០រូបចុងក្រោយត្រៀមការប្រកួតថ្ងៃស្អែក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


