កីឡា
តារាចម្រៀង រៀម សុខភិរម្យ ត្រៀមខ្លួនប្រកួតកីឡាបាល់ទាត់លើតុ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
អតីតប្រធានក្រុមតូច ឬហៅថា “Small world Small band” លោក រៀម សុខភិរម្យ ត្រូវបានមហាជនដឹងថា ក្រៅតែជាអាជីពអ្នកចម្រៀង អ្នកនិពន្ធ និងតន្ត្រីករល្បីឈ្មោះ លោកក៏ជាកីឡាករសីដក់ដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជាដែលធ្លាប់ដណ្ដើមពានរង្វាន់មួយចំនួនជូនជាតិទៀតផង។

ស្របពេលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ ២០២៣ នេះ តារាចម្រៀងលោក រៀម សុខភិរម្យ ក៏បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតតំណាងឲ្យកម្ពុជាក្នុងជម្រើសជាតិកីឡាករបាល់ទាត់លើតុដែលនឹងត្រៀមប្រកួតនៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ នៅឯសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក រៀម សុខភិរម្យ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «បទពិសោធន៍ថ្មី ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ក្នុងនាមខ្ញុំជាជម្រើសជាតិកីឡាករបាល់ទាត់លើតុកម្ពុជា សូមពុកម៉ែបងប្អូនទាំងអស់គ្នា ចូលរួមបង្ហាញការលើកទឹកចិត្តទៅដល់កីឡាករ-កីឡាការិនីខ្មែរយើង ព្រោះការលើកទឹកចិត្តរបស់បងប្អូនទាំងអស់គ្នា ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកយើង ព្រោះពួកយើងសុទ្ធតែមានបេះដូងជាខ្មែរ ហើយបេះដូងលោតក្នុងចង្វាក់តែមួយ បេះដូងខ្មែរ SEAGames2023»។

សូមជម្រាបដែរថា លោក រៀម សុខភិរម្យ ជាអតីតសមាជិក Small World Small Band ឬ ក្រុមតូច និងជាអតីតកីឡាករជម្រើសជាតិសីដក់ ព្រមទាំងជាកីឡាករដែលឈ្នះមេដាយ Seagame នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០១៥ និង Seagame2013 លោកក៏ទទួលបានមេដាយប្រាក់ ២ និងសំរឹទ្ធ ២។ ក្នុងនោះ លោកបានស្ងាត់ពីសិល្បៈរយៈពេលជាង ១០ ខែ ហើយដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


