កីឡា
ខេត្តកំពត ត្រៀមបើកការប្រកួតកីឡា ”ទូកនាគ” និង”ទូកផ្កាចារ” ព្រឹត្តិការណ៍ស៊ីហ្គេម
កាលពីថ្ងៃ ៨ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ុឹង ឆាយ អភិបាលរងខេត្តកំពតបានដឹកនាំមន្ត្រីរាជការ និងក្រុមការងារទទួលស្វាគមន៍ក្រុមកីឡាករកីឡាការិនីប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវមកប្រកួតប្រជែងការប្រណាំងទូកនាគនិងទូកផ្កាចារសមុទ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ក្រុមកីឡាករ កីឡាការិនីជាច្រើនប្រទេស នឹងត្រូវធ្វើការប្រកូតប្រជែងលើវិញ្ញាសាកីឡាទូកនាគ និងទូកផ្កាចារនៅខេត្តកំពត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំពតបានរៀបចំតុបតែងកែលម្អត្រៀមកន្លែងទីតាំងប្រកួត ខណៈរំពឹងនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមកទស្សនាយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍ប្រកូតកីឡាប្រណាំងទូកនាគ ផ្កាចារ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយដងព្រែកកំពង់បាយ នៅក្នុងក្រុងកំពតខេត្តកំពត ដែលមានក្រុមកីឡាចូលរួមប្រកួត មានកម្ពុជាជាម្ចាស់ផ្ទះ ព្រះរាជាណាចក្រថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសសឹង្ហបូរី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


