Connect with us

កីឡា

គ្រូបង្វឹកឥណ្ឌូណេស៊ី ប្រាប់មូលហេតុធ្វើឲ្យវៀតណាមចាញ់ ទោះក្រុមរបស់លោក សល់គ្នាត្រឹម១០នាក់

បានផុស

នៅ

គ្រូបង្វឹកឥណ្ឌូណេស៊ីលោក Indra Sjafri បាននិយាយថា ការលេងដ៏ស្វិតស្វាញរបស់វៀតណាម បានធ្វើឲ្យឥណ្ឌូណេស៊ីពិបាក ក្នុងការប្រកួតស៊ីហ្គេម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ទី១៣ខែឧសភា ប៉ុន្តែក្រុមយុវជនវៀតណាមមិនចេះអត់ធ្មត់ ទើបធ្វើឲ្យពួកគេចាញ់។

គ្រូបង្វឹកឥណ្ឌូណេស៊ីលោក Indra Sjafri
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសក្រោយការប្រកួតដែលឥណ្ឌូណេស៊ី យកឈ្នះវៀតណាម ៣-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, លោក Sjafri និយាយថា “អរគុណព្រះ ដែលយើងឈ្នះ។ ការប្រកួតនេះពិតជាលំបាកខ្លាំងណាស់ ព្រោះឥណ្ឌូណេស៊ី រកបានគ្រាប់ជ័យជម្នះនៅនាទីចុងក្រោយ។ កីឡាករបានប្រឹងប្រែងយ៉ាងខ្លាំង ព្រោះពួកគេត្រូវលេងជាមួយគ្នាត្រឹម១០នាក់ចាប់តាំងពីនាទីទី៦០មក ប៉ុន្តែយើងនៅតែស៊ុតបញ្ចូលទីបាននិងឈ្នះ”។

លោក Sjafri និយាយថា “កីឡាករវៀតណាមគ្មានការអត់ធ្មត់ ពួកគេបានសម្រុកឥតឈប់ ដើម្បីស្វែងរកគ្រាប់បាល់ទី៣។ ប៉ុន្តែខ្ញុំបានប្តូរយុទ្ធសាស្រ្តសម្រាប់ការវាយបក ហើយយើងបានសម្រេច ដោយការស៊ុតបញ្ចូលទីនៅនាទីចុងក្រោយ”។

ការប្រកួតរវាងឥណ្ឌូណេស៊ី និងវៀតណាម នៅពហុកីឡដ្ឋានជាតិ អូឡាំពិក

ទោះបីជាយ៉ាងណាក៏ដោយ លោក Sjafri ក៏បានសរសើរគ្រូបង្វឹកវៀតណាមលោក Troussier និងកីឡាកររបស់គាត់ផងដែរ។ Sjafri និយាយថា “គាត់សមនឹងទទួលបានការកោតសរសើរ។ នៅក្នុងការប្រកួតនេះ គាត់បានធ្វើការផ្លាស់ប្តូរជាច្រើន និងបានជួយឲ្យវៀតណាមលេងយ៉ាងរលូន។ ទោះបីជាពួកគេចាញ់ពិតមែន ប៉ុន្តែពួកគេបានធ្វើឲ្យឥណ្ឌូណេស៊ី ខកចិត្តអស់រយៈពេល៩០នាទី។ ខ្ញុំជឿថា លោក Troussier នឹងជួយបាល់ទាត់វៀតណាមបង្កើតជំនាន់ថ្មីដ៏ល្អ”។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងត្រូវ​ប្រកួតជាមួយថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើមមេដាយមាសស៊ីហ្គេម​នៅ​ថ្ងៃ​ទី​១៦ខែ​ឧសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ឥណ្ឌូណេស៊ី ចង់បានអតីតគ្រូវៀតណាម លោក Park ដោយ ផ្តល់ ប្រាក់ខែ«ដ៏ច្រើន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ នាទី មុន

គ្រូបង្វឹកឥណ្ឌូណេស៊ី ប្រាប់មូលហេតុធ្វើឲ្យវៀតណាមចាញ់ ទោះក្រុមរបស់លោក សល់គ្នាត្រឹម១០នាក់

កីឡា២៣ នាទី មុន

ឃីកបុកស៊ីង​កម្ពុជា៩​រូប​ប្រកួត​ថ្ងៃនេះ មាន៤​នាក់​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ

សេដ្ឋកិច្ច២៨ នាទី មុន

ទីផ្សារម្រេចកំពតឆ្នាំ២០២៣ មិនរំពឹងកើនឡើងច្រើនដោយសារបញ្ហាប្រឈមមួយចំនួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់ កំពុងបោះពួយ ទៅវាយប្រហារ ជំរំជនភៀសខ្លួនធំបំផុតរបស់ ពិភពលោក

កីឡា១៣ ម៉ោង មុន

ព្រឹត្តិការណ៍​ប្រកួត​ប្រភេទ​កីឡា​ទោចក្រយាន និង ប្រភេទ​កីឡាអត្តពលកម្ម​នៅ​ខេត្តសៀមរាប ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម