Connect with us

កីឡា

ក្រុម​បាល់បោះកម្ពុជា​ប្រជែងមេដាយមាសជាមួយហ្វីលីពីនរសៀលនេះ

បានផុស

នៅ

ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​​ត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​៥​ទល់​៥​ជា​មួយ​ក្រុម​បាល់បោះ​ហ្វីលីពីន វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ​ ​នៅ​ទី​លាន​អគារ​ដំរី ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​៤​ប្រកួត។ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី​ដោយ​លទ្ធផល ៨៥-៦០, ឈ្នះក្រុម​ហ្វីលីពីន​ដោយ​លទ្ធផល ៧៩-៦៨ និងឈ្នះ​ម៉ាឡេស៊ី ១០៤-៩០ ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល A ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ថៃ​ដោយ​លទ្ធផល ៧៦-៦៦ ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស។

ចំណែក​ដៃ​គូ​ហ្វីលីពីន​វិញ​ក៏​ស្ថិត​នៅ​ក្នុង​ពូល A ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា​ដែរ។ ​៤​ប្រកួត​ចុង​ក្រោយ​គឺ​ហ្វីលីពីន​ទទួល​បាន​ជ័យជម្នះ​៣​​លើក​ និង​ចាញ់​១​​លើក​ ក្នុង​នោះ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ឈ្នះ​ម៉ាឡេស៊ី ៩៤-៤៩, ឈ្នះ​សិង្ហបុរី ១០៥-៤៥ និង​ចាញ់​កម្ពុជា ៧៩-៦៨ ដើម្បី​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុមខ្លាំង​ហ្វីលីពីន​បាន​វាយ​​បក​ក្នុង​រយៈ​ពេល​ប្រមាណ​៣​នាទី​ចុង​ក្រោយ​ដើម្បី​យក​ឈ្នះ​​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល​ ៨៤-៧៦ បន្ទាប់​ពី​ឥណ្ឌូណេស៊ី​បាន​នាំ​មុខចាប់តាំង​ពី​នាទី​ដំបូង​រហូត​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ។

ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង ​ហ្វីលីពីន ធ្លាប់​ជួប​គ្នា​ម្តង​​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​៣​ទល់​៣​ដែល​ពេល​នោះ​កម្ពុជា​បាន​​ឈ្នះ និង​ទទួល​​មេដាយ​មាស ខណៈ​ហ្វីលីពីន​ទទួល​បាន​មេដាយ​ប្រាក់។

បន្ទាប់​ពីធ្លាប់​ឈ្នះ​ទាំង​​លើ​វិញ្ញាសា​៣​ទល់​៣ និង​ឈ្នះ​លើ​វិញ្ញាសា​៥​ទល់​៥​​កាល​​វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល ម្ចាស់​ផ្ទះ​បាល់បោះ​កម្ពុជា​មាន​ក្តី​​សង្ឃឹម​ឈ្នះ​មេដាយ​មាស​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម