កីឡា
កម្ពុជានៅមានមេដាយមាសច្រើនគ្រឿងត្រូវប្រជែងថ្ងៃចុងក្រោយ
ថ្ងៃទី១៦ ខែឧសភានេះជាពេលវេលាប្រកួតចុងក្រោយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបើកការប្រកួតជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា។
រហូតដល់ពេលនេះ មេដាយមាសប្រមាណ៥១៦គ្រឿងរកឃើញម្ចាស់ហើយ ខណៈនៅសល់មេដាយមាសប្រមាណជាង៦០គ្រឿងទៀតដែលត្រូវស្វែងរកឲ្យឃើញម្ចាស់នៅថ្ងៃចុងក្រោយដែលមានកីឡាជិត២០ប្រភេទដែលត្រូវប្រកួតបញ្ចប់។
ចំពោះម្ចាស់ផ្ទះកម្ពុជាក៏ត្រូវប្រជែងមេដាយមាសជាច្រើនប្រភេទកីឡាដែរសម្រាប់ថ្ងៃចុងក្រោយ។ ជាពិសេសកីឡាឃីកបុកស៊ីង បាល់បោះ កីឡារាំ និងម៉ូតូទឹក ដែលជាក្តីសង្ឃឹមក្នុងការបង្កើនចំនួនមេដាយមាស។

កីឡាបាល់បោះ វគ្គផ្តាច់ព្រ័ត្រ
កម្ពុជា vs ហ្វីលីពីន វិញ្ញាសា៥ទល់៥ វេលាម៉ោង៣រសៀល នៅអគារដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ
កីឡាឃីកបុកស៊ីង ចាប់ពីម៉ោង២រសៀលទៅ នៅសង្វៀនអគារដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ
-លន បញ្ញា vs កីឡាករឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រ ទម្ងន់៦៧គក
-ឈឿង ល្វៃ vs កីឡាករថៃ វគ្គផ្តាច់ព្រ័ត្រ ទម្ងន់៧១គក
-សៃណី សៃណេត vs កីឡាករឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រ ទម្ងន់៥១គក
-រិន ដេវីត vs កីឡាករថៃ វគ្គផ្តាច់ព្រ័ត្រ ទម្ងន់៦០គក

កីឡាម៉ូតូទឹក
ការប្រកួតកីឡាម៉ូតូទឹកនៅមិនទាន់រកឃើញអ្នកឈ្នះមេដាយឡើយ បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៣ ខែឧសភា។ យ៉ាងណា ក្នុងការប្រកួតវគ្គជម្រុះប៉ុន្មានថ្ងៃកន្លងទៅនេះ កីឡាករ កីឡាការិនីកម្ពុជាកំពុងធ្វើបានយ៉ាងល្អ ជាពិសេសកីឡាករ សាលី អ៊ូមើត និង ម៉ីន មូស្តាន ធ្វើបានល្អលើវិញ្ញាសា Ski GP ជុំទី៣ និងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។

កីឡារាំ
កីឡារាំក៏ជាក្តីសង្ឃឹមមួយដែរសម្រាប់ម្ចាស់ផ្ទះកម្ពុជាក្នុងការស្វែងរកមេដាយបន្ថែម។ កាលពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កីឡារាំកម្ពុជាទទួលបានមេដាយប្រាក់ និងសំរឹទ្ធ ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាអាចនឹងរកបានមេដាយមាស។ សូមបញ្ជាក់ថា កីឡារាំប្រកួតតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី១៦ ខែឧសភានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កីឡាដែលត្រូវប្រកួតបញ្ចប់ថ្ងៃ នេះរួមមាន បាល់បោះ ឃីកបុកស៊ីង អានីស វាយសី គ្រីឃីត កីឡារាំ គុនដាវ ហ្លបល់ បាល់ទាត់ ហុកគី យូដូ សីប៉ាតាក្រ វាយកូនឃ្លីលើតុ ទូកប្រពៃណី បាល់ទះ លើកទម្ងន់ អេឡិចត្រូនិក បាល់ទឹក ចំបាប់ និងអុកចិន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


