កីឡា
ថៃមិនទទួលបានមេដាយមាសសោះសម្រាប់កីឡាឃីកបុកស៊ីងពីស៊ីហ្គេមនៅកម្ពុជា
ថៃត្រូវបានចាត់ទុកជាប្រទេសខ្លាំងមួយលើប្រភេទកីឡាឃីកបុកស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបែរជាមិនបានឈ្នះមេដាយមាសណាមួយសោះក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់កីឡាឃីកបុកស៊ីងចំនួន១៧វិញ្ញាសា (១៧មេដាយមាស ១៧មេដាយប្រាក់ និង៣៤មេដាយសំរឹទ្ធ) ដែលមានប្រទេសចំនួន៧បានចូលរួមប្រកួតចាប់ប្រកួតពីថ្ងៃទី១៣ ដល់ទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសង្វៀនអគារដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ជាលទ្ធផល កម្ពុជាទទួលបានមេដាយមាស៦គ្រឿង ប្រាក់១ និងសំរឹទ្ធ៦ ឈរចំណាត់ថ្នាក់លេខ១។ វៀតណាមបានមេដាយមាស៤ ហ្វីលីពីនបានមេដាយមាស៣ ឥណ្ឌូណេស៊ីបានមេដាយមាស៣ និងម៉ាឡេស៊ីបានមេដាយមាស១ ខណៈថៃ និងឡាវមិនបានមេដាយមាសទេ។ កាលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ថៃបានឈ្នះមេដាយមាស២គ្រឿង ប៉ុន្តែស៊ីហ្គេមនៅកម្ពុជាពិតជាមិននឹកស្មានដល់ថា ថៃមិនទទួលបានមេដាយមាសណាមួយសោះ។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ រាល់កីឡាករថៃដែលជួបកីឡាករកម្ពុជាទាំងវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រសុទ្ធតែចាញ់ទាំងអស់។ ក្នុងចំណោមកីឡាករកម្ពុជា៧រូបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ មានតែកីឡាករ ស៊ន រ៉ាគីម ម្នាក់គត់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រដោយទទួលបានមេដាយប្រាក់ រីឯ៦នាក់ទៀតឈ្នះទាំងអស់ទទួលបានមេដាយមាស។
ចំណាត់ថ្នាក់មេដាយឃីកបុកស៊ីង
- កម្ពុជា ឈ្នះមេដាយមាស៦ ប្រាក់១ និងសំរឹទ្ធ៦
- វៀតណាម ឈ្នះមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៧
- ហ្វីលីពីន ឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៨
- ឥណ្ឌូណេស៊ី ឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៥
- ម៉ាឡេស៊ី ឈ្នះមេដាយមាស១ និងសំរឹទ្ធ១
- ថៃ ឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ៦
- ឡាវ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់