កីឡា
ស្ថាប័នឃីកបុកស៊ីងអាស៊ីសរសើរការប្រកួតស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាឃីកបុកស៊ីងទ្វីបអាស៊ីបានចាត់ទុកការប្រកួតកីឡាឃីកបុកស៊ីងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងប្រទេសកម្ពុជាជាការរៀបចំដ៏ល្អបំផុតមួយ និងទទួលបានជោគជ័យ បន្ទាប់ពីក្រុមការងារទាំងអស់ខិតខំធ្វើការអស់រយៈពេលជាច្រើនថ្ងៃ។

សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីបានរៀបរាប់ថា គណៈកម្មការអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ប្រកួតឃីកបុកស៊ីងក្នុងកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី១១ ដល់ទី១៦ ខែឧសភា បានបំពេញតួនាទីប្រកបដោយសុចរិតភាពស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត Euncheon Jeong ប្រធានគណៈកម្មការបច្ចេកទេសទទួលបានជោគជ័យដ៏ត្រចះត្រចង់មួយ។
សហព័ន្ធបានបន្តថា បុគ្គលិកខ្លះធ្វើច្រើនជាង១២ម៉ោងក្នុង១ថ្ងៃ។ ការប្រកួតរៀបចំនៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដែលមានសង្វៀនពីរគឺសង្វៀនមានខ្សែព័ន្ធជុំវិញ (Ring) និងសង្វៀនក្តារគ្មានខ្សែព័ន្ធជុំវិញ (Tatami) ត្រូវបានចាត់ទុកជាការរៀបចំដ៏ល្អបំផុតមួយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីក៏បានអរគុណដល់ក្រុមការងារទាំងអស់រួមមានក្រុមការងារបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល និងពិធីការ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តដែលបានរួមដៃគ្នាធ្វើឲ្យព្រឹត្តិការណ៍ប្រកួតទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កីឡាឃីកបុកស៊ីងនៅក្នុងស៊ីហ្គេម លើកទី៣២ មាន១៧វិញ្ញាសា (១៧មេដាយមាស) ដែលមានប្រទេសជាច្រើនចូលរួមប្រកួត។ ជាលទ្ធផល ក្រុមអត្តពលិកឃីកបុកស៊ីងម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយមាសច្រើនជាងគេគឺមាស៦ ប្រាក់១ និងសំរឹទ្ធ៦ដែលឈរលើកំពូលតារាង ហើយលេខ២វៀតណាមឈ្នះមេដាយមាស៤ លេខ៣ហ្វីលីពីនឈ្នះមេដាយមាស៣ និងឥណ្ឌូណេស៊ីទទួលបានមេដាយមាស៣ ខណៈម៉ាឡេស៊ីទទួលបានមេដាយមាស១ ហើយថៃ និងឡាវមិនទទួលបានមេដាយមាសទេ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


