កីឡា
តំណាងក្លិប ISI ដង្កោសែនជ័យចាត់ទុកភ្នំពេញក្រោន និងវិសាខាជាក្លិបប្រជែងឯកលីគ
តំណាងក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានសម្លឹងឃើញក្លិបការពារតំណែងជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន និង វិសាខា ជាក្លិបដែលអាចប្រជែងជើងឯកលីគកំពូលកម្ពុជារដូវកាលថ្មី ខណៈក្លិបរបស់ខ្លួនដាក់គោលដៅយកចំណាត់ក្រុមកំពូល៤ (Top 4)។

លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបអាយអេយអាយ ដង្កោសែនជ័យ បានឲ្យដឹងថា ក្លិបរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយទាំងកីឡាករខ្មែរ កីឡាករបរទេស និងហេដ្ឋារចនាសម្ព័ន្ធទីលាន។
លោកបាននិយាយថា ៖«សម្រាប់អាយអេសអាយ បើតាមការចាប់អារម្មណ៍ពីមហាជនគឺយើងអាចស្ថិតនៅក្នុងចំណោម Top 6 ប៉ុន្តែចំពោះក្លិបផ្ទាល់គឺយើងដាក់គោលដៅ Top 4 ពីព្រោះយើងចូលរួមលីគលើកដំបូង យើងអត់ចង់បានគោលដៅត្រឹម៦ទេគឺគោលដៅក្រុមលំដាប់កំពូលទាំង៤»។

លីគបាល់ទាត់កំពូលកម្ពុជាត្រូវបានបង្កើនក្លិបដល់ចំនួន១០សម្រាប់រដូវកាលថ្មី២០២៣-២៤ គឺអាយអេយអាយ ដង្កោសែនជ័យ និងព្រៃវែងអេហ្វស៊ី ខណៈក្លិប៨ផ្សេងទៀតគឺនៅរក្សាទុកដដែលកាលពីរដូវកាល២០២២-២៣។ ការប្រកួតប្រជែងលីគរដូវកាលថ្មីកាន់តែស្វិតស្វាញ និងលំបាកខ្លាំង ខណៈតំណាងក្លិបអាយអេសអាយ ដង្កោសែនជ័យចាត់ទុកក្លិប២ដែលជាបេក្ខភាពប្រជែងជើងឯក។
លោក សៀក សុវណ្ណ បាននិយាយថា ៖«សម្រាប់ខ្ញុំ ក្លិបដែលអាចប្រកួតប្រជែងក្នុងការដណ្តើមជើងឯកបានគឺខ្ញុំគិតថា ក្លិបបាល់ទាត់វិសាខា និងភ្នំពេញក្រោន»។
ពិតណាស់ ភ្នំពេញក្រោនបានឈ្នះជើងឯកលីគកំពូលកម្ពុជាពីរដូវកាលជាប់គ្នា និងត្រូវការការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួន ហើយក៏ជាក្រុមដែលបានឈ្នះពានខេមបូឌានលីគខាប់២លើកជាប់គ្នាដែរ។ ចំពោះវិសាខាជាក្លិបដែលបានចំណាយធនធានច្រើនក្នុងការនាំចូលកីឡាករ ប៉ុន្តែពីរដូវកាលចុងក្រោយមិនទាន់បានស្គាល់ឯកលីគកំពូលកម្ពុជា។

ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ដែលជាការផ្លាស់ប្តូរពេលវេលាជាលើកដំបូងស្របតាមរដូវកាលនៃលីគកំពូលនានារបស់ប្រទេសនៅក្នុងតំបន់អាស៊ីផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ