កីឡា
លោក បែ មករា និង ឃីម បូរី លើកពីចំណុចល្អ និងមិនល្អចំពោះកូតាកីឡាករអាស៊ាននៅលីគកម្ពុជា
ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២៣-២៤ បានបង្កើតកូតាកីឡាករបរទេសថ្មីមួយគឺតម្រូវឲ្យមានកីឡាករ១រូបពីប្រទេសក្នុងតំបន់អាស៊ានក្នុងចំណោមកីឡាករបរទេស៦រូបដែលក្លិបនីមួយៗអាចចុះបញ្ជីបាន។
តាមលក្ខខណ្ឌដែលបានចែង ក្លិបនីមួយៗអាចដាក់កីឡាករបរទេស៥នាក់ឲ្យលេងនៅលើទីលាន ក្នុងនោះត្រូវមានកីឡាករពីតំបន់អាស៊ានម្នាក់ និង៤នាក់ផ្សេងទៀតពីតំបន់អាស៊ី ឬមកពីតំបន់ផ្សេង។
ការកំណត់ឲ្យមានកីឡាករអាស៊ាន១នាក់នៅលើទីលានគឺតម្រូវឲ្យកាត់បន្ថយកីឡាករក្នុងស្រុក១នាក់នៅលើទីលាន។ តើកូតាកីឡាករអាស៊ាននេះអាចធ្វើឲ្យគុណសម្បត្តិ និងគុណវិបត្តិបែបណានៅក្នុងលីគកំពូលកម្ពុជា?
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត និងលោក ឃីម បូរី គ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍មានទស្សនាៈស្រដៀងគ្នាជុំករណីនេះ។

លោក បែ មករា បានលើកឡើងថា ការនាំចូលកីឡាករអាស៊ានជាចំណុចល្អសម្រាប់ប្រជាប្រិយភាពរបស់វិស័យបាល់ទាត់កម្ពុជាដែលធ្វើឲ្យប្រទេសនៅក្នុងតំបន់ចាប់អារម្មណ៍មកបាល់ទាត់កម្ពុជា។ លោកជឿថា ក្រុមនីមួយៗមុននឹងនាំយកកីឡាករបរទេសមកចូលរួម គឺបានពិនិត្យមើលច្បាស់លាស់ណាស់មិនមែនចេះនាំមកឲ្យបានតែបង្គ្រប់កូតានោះទេ ដូច្នេះជាផ្នែកមួយជួយបង្កើនគុណភាពដែរ។
«យ៉ាងណា ក៏មានចំណុចអវិជ្ជមានខ្លះដែរ តែមិនច្រើនទេដូចជាធ្វើឲ្យបាត់បង់ឱកាសសម្រាប់កីឡាករខ្មែរក្នុងការបង្ហាញខ្លួនលើទីលាន តែកុំភ្លេចថា បើកីឡាករខ្មែរយើងល្អ មានគុណភាព កីឡាករបរទេសក៏អត់មានកន្លែងលេង មិនអាចប្រជែងជាមួយកីឡាករខ្មែរបានដែរ»។ លោក បែ មករា បានបញ្ជាក់។
លោក ឃីម បូរី គ្រូបង្វឹកណាហ្គាវើលដ៍បាននិយាយថា ចំពោះកូតាកីឡាករអាស៊ាននៅលីគកម្ពុជាគឺជាផ្នែកមួយសំខាន់ដែលជួយធ្វើឲ្យលីគអាចប្រកួតប្រជែងជាមួយគេនៅក្នុងតំបន់។ ទោះបីជាយ៉ាងណា វាគ្រាន់តែធ្វើឲ្យកាត់បន្ថយកីឡាករខ្មែរនៅលើទីលាន ប៉ុន្តែក៏អាចធ្វើឲ្យកីឡាករក្នុងស្រុកកាន់តែប្រឹងប្រែងដើម្បីទទួលបានឱកាសបង្ហាញខ្លួនលើទីលាន។
ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីដែលមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែងនឹងចាប់ផ្តើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


