កីឡា
យុវជនឆ្នើម ៣រូប លេចធ្លោខ្លាំង ក្នុងពានរង្វាន់ Euro U-21
ព្រឹត្តិការណ៍ពានរង្វាន់យុវជនទ្វីបអឺរ៉ុប លើកទី២៤ ឆ្នាំ២០២៣ (UEFA Euro U-21) បានបញ្ចប់ដោយក្រុមជម្រើសជាតិ U21 អង់គ្លេស ក្លាយជាម្ចាស់ជើងឯក។ ខាងក្រោមនេះជាកីឡាករឆ្នើមៗ៣រូបដែលេចធ្លោខ្លាំងជាងគេក្នុងព្រឹត្តិការណ៍នេះ ៖
១. កីឡាករ Anthony Gordon
Anthony Gordon ជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបយុវជនអាយុក្រោម ២១ ឆ្នាំ។ Gordon ជាខ្សែបម្រើស្លាបរបស់ក្លិប Newcastle United តែត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Lee Carsley ដាក់ឲ្យលេងក្នុងតំណាងជាខ្សែប្រយុទ្ធកណ្តាល។ កីឡាករវ័យក្មេងរូបនេះ បង្ហាញខ្លួនសរុបបាន ៤០៧ នាទី ស៊ុតបញ្ចូលទី ១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិតរួមក្រុមបាន ២ លើក។
២. កីឡាករ Sergio Gómez
ខ្សែបម្រើ Sergio Gómez ជាម្ចាស់ស្បែកជើងមាសក្នុងពានរង្វាន់យុវជនទ្វីបអឺរ៉ុប។ ក្នុងព្រឹត្តិការណ៍នេះ មានកីឡាករ ៣ រូប ដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ដូចគ្នា គឺ កីឡាករ Sergio Gómez, Abel Ruiz និង Georgiy Sudakov។
៣. កីឡាករ James Trafford
អ្នកចាំទីកីឡាករ James Trafford ជាវីរបុរសសង្រ្គោះបាល់ពិន័យ ១១ ម៉ែត្រនៅនាទី ៩៦ ជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់យុវជនទ្វីបអឺរ៉ុប។ James ក៏បានបង្កើតកំណត់ត្រាថ្មីមួយដោយរក្សាសំណាញ់ទី (Clean Sheet) មិនឲ្យគូប្រកួតស៊ុតចូលទីចំនួន ៦ ប្រកួតជាប់គ្នា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


