កីឡា
គ្រូធំភ្នំពេញក្រោនដាក់គោលដៅចម្បងលើ AFC Cup និងពានសម្តេចតេជោ
គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនបានដាក់គោលចម្បងក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០៤ និងពានរង្វាន់លំដាប់ទី២របស់អាស៊ី AFC Cup បន្ទាប់ពីទទួលបានជោគជ័យពានសំខាន់ៗជាច្រើននៅក្នុងស្រុក។

កាលពីល្ងាចមិញ ភ្នំពេញក្រោន បានឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះវិសាខាដោយលទ្ធផល ២-១ ដើម្បីគ្រងជើងឯកពានបើករដូវកាលនេះជាលើកទី២ ក្រោយឈ្នះលើកទី១ កាលពីឆ្នាំ២០២២។
ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោនបង្ហាញពីការសប្បាយរីករាយចំពោះកំណែទម្រង់ថ្មីរបស់បាល់ទាត់កម្ពុជាដែលធ្វើឲ្យមានការប្រកួតប្រជែងកាន់តែច្រើន។
«ខ្ញុំសប្បាយចិត្ត ក្រោយមានកំណែទម្រង់ក្នុងលីគដែលធ្វើឲ្យមានការប្រកួតកាន់តែច្រើន។ សម្រាប់គោលដៅចម្បងរបស់ខ្ញុំគឺផ្តោតលើពានរង្វាន់ AFC Cup។ រឿងដែលល្អមួយទៀតគឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន យើងអាចដាក់កីឡាករបរទេសលេងបានច្រើន ដោយមិនទុកឲ្យពួកគេនៅទំនេរ ដូច្នេះការប្រកួតកាន់តែច្រើនខ្ញុំកាន់តែរីករាយ ព្រោះនេះជាការងាររបស់ខ្ញុំ»។

ពិតណាស់ ភ្នំពេញក្រោនបានឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកជាប់គ្នា ឈ្នះពានខេមបូឌានលីគខាប់២លើកជាប់គ្នា និងឈ្នះពានខេមបូឌានស៊ុបភើខាប់២លើកជាប់គ្នា ប៉ុន្តែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មិនសូវទទួលបានលទ្ធផលល្អប្រសើរទេក្នុងរយៈពេល១៣ឆ្នាំចុងក្រោយ។
ក្លិបមួយនេះធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បាន២លើកគឺនៅឆ្នាំ២០០៨ និង២០០៩ ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០១០មិនដែលទាន់បានឈ្នះជើងឯកឡើយ។ ពេលនេះ ពានសម្តេចតេជោត្រូវបានអនុញ្ញាតឲ្យមានកីឡាករបរទេសចូលរួមប្រកួត ដូច្នេះច្បាស់ណាស់ ភ្នំពេញក្រោនដាក់គោលស្វែងរកពានរង្វាន់ដ៏សំខាន់មួយទៀត។
ចំណែកក្នុងពានរង្វាន់លំដាប់ទី២របស់អាស៊ី AFC Cup ភ្នំពេញក្រោនធ្លាប់បានចូលរួមប្រកួតក្នុងវគ្គជម្រុះ (Play-off) កាលពីឆ្នាំ២០១៧ ដោយបានចាញ់ក្លិបរបស់សិង្ហបុរី Home United ទាំងពីរជើងក្នុងលទ្ធផល ៣-៧ និងឆ្នាំ២០២២កន្លងទៅ ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ៣ប្រកួតគឺចាញ់ក្រុមសិង្ហបុរី Houngang United ៣-៤, ចាញ់ក្រុមវៀតណាម Viettel ០-១ និងឈ្នះក្រុមឡាវ Young Elephants ៤-២ ដោយស្ថិតនៅលេខ៣ក្នុងពូលមិនបានឡើងវគ្គបន្ត។

សម្រាប់ឆ្នាំ២០២៣ ភ្នំពេញក្រោន ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា២០២២ត្រូវប្រកួតជាមួយ ក្រុមជើងឯកលីគកំពូលឡាវ Young Elephants ក្នុងវគ្គជម្រុះ Play-off នៅថ្ងៃទី១៦ ខែសីហា នៅកីឡដ្ឋានរបស់ខ្លួន។
ក្នុងខែសីហាខាងមុខនេះគឺជាពេលវេលាដ៏លំបាកសម្រាប់ភ្នំពេញក្រោន ដោយថ្ងៃសៅរ៍ ទី៥ ខែសីហា ចុងសប្តាហ៍នេះ ប៉ះបឹងកេត បើកឆាកពានរង្វាន់ខេមបូឌានព្រីមៀរលីគ, ថ្ងៃទី១១ ខែសីហា ជួប ព្រះខ័នរាជស្វាយរៀង ហើយថ្ងៃទី១៦ ខែសីហា ប៉ះ Young Elephant ក្នុងវគ្គជម្រុះ AFC Cup និងថ្ងៃទី ២៦ ខែសីហា ត្រូវជួបជាមួយក្លិបណាហ្គាវើលដ៍៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


