កីឡា
គ្រូជំនួយ ISI ដង្កោសែនជ័យថា ប៉ះព្រៃវែងល្ងាចនេះជាឧបគ្គធំមួយទៀត
លោក Jonh Botioba គ្រូជំនួយរបស់ អាយអេសអាយ ដង្គោសែនជ័យ បានចាត់ទុកការជួបក្រុមខេត្តព្រៃវែងជាឧបសគ្គធំមួយទៀតនាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី១២ ខែសីហា ក្នុងសប្តាហ៍ទី២នៃខេមបូឌានព្រីមៀរលីគ ២០២៣-២៤។

កាលពីសប្តាហ៍បើកឆាក ក្រុមអាយអេសអាយ ដង្កោសែនជ័យ ទទួលបាន៣ពិន្ទុពីជ័យជម្នះដ៏តឹងតែងលើក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករ Kader នៅនាទី៥២ ដូច្នេះលោក Jonh Botioba បានចាត់ទុកជាការប្រកួតដ៏លំបាកកាលពីសប្តាហ៍មុន។
សប្តាហ៍នេះ លោក Jonh Botioba បានចាត់ទុកជាឧបសគ្គធំមួយទៀត។ លោកបាននិយាយថា ៖«ក្រុមនីមួយៗក្នុងរដូវកាលនេះ សុទ្ធតែខ្លាំងៗ។ ខ្ញុំមានគោរពចំពោះក្រុមទាំងអស់។ និយាយពីក្រុមខេត្តព្រៃវែង មានកីឡាករក្មេងៗច្រើន សំបូរគុណភាព ទេពកោលសក្យ និងឆន្ទៈ ដូច្នេះការជួបគ្នានេះគឺជាឧបសគ្គដ៏ធំមួយសម្រាប់ក្លិប អាយអេសអាយ»។
ក្រុមខេត្តព្រៃវែងប្រកួតលើកដំបូងនៅក្នុងផ្ទះរបស់ខ្លួនធ្លាយគ្រាប់បាល់៥គ្រាប់នៅពេលពួកគេបានបរាជ័យក្រោមថ្វីជើងរបស់ណាហ្គាវើលដ៍ដោយលទ្ធផល ៤-៥។ បរាជ័យនេះត្រូវបានលោក ឡុង រិទ្ធា គ្រូបង្គោលព្រៃវែងបានវាយតម្លៃលើកូនក្រុមរបស់ខ្លួនពីការធ្វេសប្រហែស និងបាត់បង់ម្ចាស់ការនៅវគ្គទី១។

លោកបានរៀបរាប់ថា ៖«ជាធម្មតាខ្ញុំតែងតែសិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដៃគូ។ ក្នុងសប្ដាហ៍ទី១ ក្រុមខ្ញុំគឺជួបក្រុមខ្លាំង ណាហ្គាវើលដ៍ ដែលមានកីឡាករបរទេសុទ្ធតែមានគុណភាព ខ្សែការពាររបស់ខ្ញុំក្នុងវគ្គទី១បានធ្វេប្រហែស និងបាត់បង់ម្ចាស់ការ ធ្វើឲ្យរបូតគ្រាប់៤ គ្រាប់។ យ៉ាងណា ខ្ញុំព្យាយាមឲ្យកូនក្រុមតាំងស្មារតី និងធ្វើបានល្អវិញនៅវគ្គទី២។ ការប្រកួតបន្ទាប់នេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ»។
ប្រវត្តិជួបគ្នាក្នុងពានរង្វាន់បើករដូវកាល KCC កាលពីថ្ងៃទី២ ខែកក្ដដា អាយអេសអាយ ដង្គោសែនជ័យ បានឈ្នះ ព្រៃវែង ៣-១។
ជំនួបរបស់ក្រុមទាំងពីរធ្វើនៅវេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាកដែលផ្សាយផ្ទាល់តាម BTV Cambodia៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


