កីឡា
គ្រូគិរីវង់ថា មិនគួររិះគន់អាជ្ញាកណ្ដាលតាមបណ្ដាញសង្គមឬជាសាធារណៈ
លោក សាប៊ូន វិនតា គ្រូបង្គោលក្លិប គិរីវង់សុខសែនជ័យ បានចាត់ទុកការរិះគន់លើអាជ្ញាកណ្តាលតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងជាសាធារណៈគឺប្រការគួរជៀសវាង ប៉ុន្តែត្រូវរិះគន់តវ៉ា អំឡុងពេលប្រក្រួតនៅលើទីលាន។

គ្រូបង្វឹកវ័យក្មេង សាប៊ូន វិនតា បានលើកឡើងថា ៖«ក្នុងអំឡុងពេលការប្រកួត ខ្ញុំនិយាយតវ៉ាអំពីកំហុសមួយចំនួនកើតឡើងប្រាប់អាជ្ញាកណ្តាល ប៉ុន្តែក្រោយការប្រកួត ខ្ញុំគោរពនូវអ្វីដែលក្រុមអាជ្ញាកណ្ដាលបានខិតខំធ្វើសម្រាប់លីគបាល់ទាត់កម្ពុជាយើង។ នេះគឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែខ្ញុំមិនដែលត្អួញត្អែរ ឬតវ៉ាពាក់ព័ន្ធនឹងការកាត់ក្តីរបស់អាជ្ញាកណ្ដាលជាសាធារណៈ ឬនៅលើបណ្តាញសង្គមទេ»។
មួយរយៈពេលចុងក្រោយតាមបណ្តាញទំនាក់ទំនងសង្គមត្រូវបានមើលឃើញពីបុគ្គលមួយចំនួនបានលើកឡើងពីកង្វះខាតរបស់អាជ្ញាកណ្តាលដែលបានកាត់សេចក្តីក្នុងការប្រកួតលីគបាល់ទាត់កំពូលកម្ពុជា។ ក្នុងនោះក៏មានគ្រូបង្វឹក និងកីឡាករបាល់ទាត់ផងដែរដែលបានលើកឡើងជុំវិញអាជ្ញាកណ្តាល។
អាជ្ញាកណ្តាលក៏មានភ្នែកពីរដូចមនុស្សទូទៅដែរ ដូច្នេះច្បាស់ណាស់ការសម្រេចចិត្តរបស់ពួកគាត់មិនមែនសុទ្ធត្រូវឥតខ្ចោះ១០០%នោះទេ។ មិនថា អាជ្ញាកណ្តាលនៅប្រទេសកម្ពុជា ឬតំបន់អាស៊ានទេ សូម្បីនៅតំបន់អាស៊ី អឺរ៉ុប និងកម្រិតពិភពលោកក៏គេចមិនផុតតែមានកំហុសខ្លះដូចគ្នាមិនខានឡើយ។

ហេតុដូច្នេះហើយបាន សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឈានដល់ការប្រើប្រាស់បច្ចេកទេសដើម្បីជាជំនួយដល់ការសម្រេចរបស់អាជ្ញាកណ្តាលមានដូចជា បច្ចេកទេសខ្សែបន្ទាត់ដើម្បីពិនិត្យមើលគ្រាប់បាល់ចូលឬមិនចូល បច្ចេកទេសវីដេអូជំនួសអាជ្ញាកណ្តាល VAR ដើម្បីពិនិត្យមើលបាល់ Offside, បាល់ប៉ះដៃ និងកំហុសឆ្គងផ្សេងៗ។ ទាំងអស់នេះផ្នែកជួយសម្រាលបន្ទុករបស់អាជ្ញាកណ្តាល។
កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ជាការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្លិបគិរីវង់សុខសែនជ័យ របស់លោក សាប៊ូន វិនតា បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


