កីឡា
គ្រូហុងកុងសរសើរការលេងរបស់កម្ពុជាក្នុងវគ្គទី២លើសពីការរំពឹងទុក
លោក Jorn Andersen គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់របស់ហុងកុងបានកោតសរសើរចំពោះការលេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅវគ្គទី២ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបដ៏ជក់ចិត្តស្ថិតក្រោមក្រសែភ្នែក អ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ គ្រាប់បាល់២គ្រាប់ប៉ុណ្ណោះបានកើតមានឡើង ដោយក្រុមភ្ញៀវ ហុងកុង បើកការនាំមុខនៅវគ្គទី១ពីការស៊ុតហ្វ្រីឃីតរបស់កីឡាករ Everton Camargo នៅនាទី២១ ប៉ុន្តែនៅវគ្គទី២ នាទី៨៦ កម្ពុជាទទួលបានពិន័យ១១ម៉ែត្រខណៈកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតមិនបានសម្រេច។ យ៉ាងណា កម្ពុជានៅតែអាចបំប៉ោងសំណាញ់ទីរបស់ហុងកុងដើម្បីតាមស្មើ ១-១ ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៩០។

ជារួមការប្រកួតនៅវគ្គទី១ ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើមិនបានល្អទេទាំងការគ្រប់គ្រងបាល់ ដាក់សម្ពាធទៅតំបន់ប្រយុទ្ធ និងបង្កើតឱកាស ខណៈក្រុមភ្ញៀវហុងកុងបានគ្រប់គ្រងបាល់យ៉ាងខ្លាំង និងបង្កើតឱកាសនៅតំបន់គ្រោះថ្នាក់ជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណា នៅវគ្គទី២ ក្រុមកម្ពុជាបានកែប្រែស្ថានការណ៍ច្រើនទាំងការគ្រប់គ្រងបាល់ ទាំងការបង្កើតឱកាសទៅតំបន់គ្រោះថ្នាក់ និងស៊ុតសំដៅទីរបស់ហុងកុង។ ជាពិសេសប្រហែលជា១៥នាទីចុងក្រោយ កម្ពុជារឹតតែធ្វើបានល្អនៅពេលដូរកីឡាករ ចាន់ វឌ្ឍនាកា, គង់ លីហ៊ួរ, Nick Taylor និង ចន្ធា ចន្ទាកា ចូលដែលបានបង្កើតឱកាស និងរកបានគ្រាប់បាល់តាមស្មើ ១-១។

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោក Jorn Andersen បានលើកឡើងថា កូនក្រុមរបស់លោកធ្វើបានល្អមែនទែននៅវគ្គទី១ដោយបានគ្រប់គ្រងស្ថានការណ៍ ដាក់សម្ពាធ និងបង្កើតឱកាសរហូតរកបានគ្រាប់បាល់។ ក្រុមកម្ពុជាធ្វើមិនសូវបានល្អទេនៅវគ្គទី១ ប៉ុន្តែបែរជាធ្វើបានល្អលើសពីការរំពឹងទុកនៅវគ្គទី២។ ក្រុមភ្ញៀវបានលេងដោយទំនុកចិត្ត លេងដោយគ្រប់គ្រងបាល់ និងបង្កើតឱកាសនៅតំបន់ប្រយុទ្ធបានច្រើនដែលនេះគឺខុសប្លែកខ្លាំងនឹងវគ្គទី១។
អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះមិនពេញចិត្តនឹងខ្សែប្រយុទ្ធរបស់លោកទេដោយមិនត្រឹមតែក្នុងការប្រកួតជាមួយកម្ពុជានេះទេ ប៉ុន្តែប៉ុន្មានប្រកួតកន្លងមក ពួកគេបញ្ចប់ទីមិនបានល្អសោះ។

ទោះបីជាយ៉ាងណា លោក Jorn Andersen បានសង្កត់ធ្ងន់ថា នេះជាការប្រកួតមិត្តភាពដែលលោកត្រូវតេស្តសមត្ថភាពកីឡាករឲ្យបានច្រើន ហើយលោកសប្បាយចិត្តនឹងលទ្ធផលស្មើគ្នា ១-១ ជាមួយម្ចាស់ផ្ទះកម្ពុជា៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


