កីឡា
ក្រុមអាស៊ាន៤ឡើងជុំផ្តាច់ព្រ័ត្រជើងឯក AFC U23 Asian Cup 2024
ការប្រកួតជម្រុះក្នុងពូលជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup Qatar 2024 បានបញ្ចប់ត្រឹមយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ និងរកឃើញក្រុមទាំង១៦នៅជុំផ្តាច់ព្រ័ត្រហើយដែលប្រទេសកាតារធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤។

ក្នុងចំណោមក្រុមទាំង១៦ចុងក្រោយ មាន៤ក្រុមពីតំបន់អាស៊ីអាគ្នេយ៍គឺ វៀតណាម ថៃ និងឥណ្ឌូណេស៊ី បានឡើងទៅជុំផ្តាច់ព្រ័ត្រក្នុងនាមជាក្រុមលេខ១ក្នុងពូលដូចគ្នា ខណៈ១ក្រុមទៀតគឺម៉ាឡេស៊ី បានឡើងទៅជុំផ្តាច់ព្រ័ត្រក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូល H។

ដោយឡែកក្រុម U23 កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល J ដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ប៉ុន្តែបើគិតជាពិន្ទុសម្រាប់ក្រុមលេខ២ល្អបំផុតក្នុងពូល កម្ពុជាមានតែ១ពិន្ទុប៉ុណ្ណោះ ពីព្រោះការឈ្នះម៉ុងហ្គោលី ដែលជាក្រុមបាតតារាងមិនរាប់ពិន្ទុចូលទេ ដោយសារពូល J មាន៤ក្រុម។


ខាងក្រោមជាក្រុមទាំង១៦ដែលត្រូវប្រកួតជុំផ្តាច់ព្រ័ត្រនៅ ឆ្នាំ២០២៤
- កាតារ ទទួលបានកៅអី ដោយស្វ័យប្រវត្តិ ក្នុងនាមជាម្ចាស់ផ្ទះ
- ហ្សក់ដានី លេខ១ ពូល A (៣ប្រកួត ឈ្នះទាំងអស់)
- កូរ៉េខាងត្បូង លេខ១ ពូល B (២ប្រកួត ឈ្នះទាំងអស់)
- វៀតណាម លេខ១ ពូល C (៣ប្រកួត ឈ្នះ២ និងស្មើ១)
- ជប៉ុន លេខ១ ពូល D (៣ប្រកួត ឈ្នះ២ និហស្មើ១)
- អ៊ូបេគីស្ថាន លេខ១ ពូល E (៣ប្រកួត ឈ្នះទាំងអស់)
- អ៉ីរ៉ាក់ លេខ១ ពូល F (៣ប្រកួត ឈ្នះ២ និងស្មើ១)
- អារ៉ាប់រួម លេខ១ ពូល G (២ប្រកួត ឈ្នះ១ និងស្មើ១)
- ថៃ លេខ១ ពូល H (៣ប្រកួត ឈ្នះទាំង៣ប្រកួត)
- អូស្ត្រាលី លេខ១ ពូល I (២ប្រកួត ឈ្នះ១ និងស្មើ១)
- អារ៉ាប៊ីសាអ៊ូឌីត លេខ១ ពូល J (៣ប្រកួត ឈ្នះទាំងអស់)
- ឥណ្ឌូណេស៊ី លេខ១ ពូល K (២ប្រកួត ឈ្នះទាំងអស់)
- គុយវ៉ែត លេខ២ល្អបំផុតពូល F
- តាជីគីស្ថាន លេខ២ល្អបំផុតពូល I
- ចិន លេខ២ល្អបំផុតពូល G
- ម៉ាឡេស៊ី លេខ២ល្អបំផុតពូល H
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


