កីឡា
ភ្នំពេញក្រោនឡើងលេខ២ពីក្រោយព្រះខ័នរាជស្វាយរៀងតែ៣ពិន្ទុ
ក្រុមភ្នំពេញក្រោនបានឡើងទៅចំណាត់ថ្នាក់លេខ២នៃតារាងពិន្ទុខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ បន្ទាប់ពីបានយកឈ្នះ ក្រុមអាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤-២ ក្នុងសប្តាហ៍ទី៦ ល្ងាចថ្ងៃចន្ទ ទី២៥ ខែកញ្ញា។

៤គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ លឹម ពិសុទ្ធ ២គ្រាប់ កីឡាករជប៉ុន Shimizu Shintaro ១គ្រាប់ និងកីឡាករកូឡុំប៊ី Andres Nieto ១គ្រាប់ ខណៈ អាយអេសអាយ ដង្កោសែនជ័យរកបានដោយកីឡាករ Abdel Kader ១គ្រាប់ និងកីឡាករ Jhon Frith ១គ្រាប់។
គិតត្រឹមសប្តាហ៍ទី៦ ភ្នំពេញក្រោន រកបាន១៥ពិន្ទុ តាមរយៈជ័យជម្នះ៥លើក និងចាញ់១លើក តាមពីក្រោយព្រះខ័នរាជស្វាយរៀងដែលមាន១៨ពិន្ទុ។ បរាជ័យ១លើករបស់ភ្នំពេញក្រោនគឺក្រោមថ្វីជើងរបស់ព្រះខ័នរាជស្វាយរៀង ស្របពេលក្លិបជើងឯកលីគកំពូលកម្ពុជា៨សម័យកំពុងកំពុងធ្វើដំណើរល្អក្នុងការប្រកួតពានរង្វាន់លំដាប់ទី២អាស៊ី AFC Cup។
ដោយឡែក អាយអេសអាយ ដង្កោសែនជ័យ ស្ថិតនៅលេខ៨ដោយរកបានតែ៤ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់៤។

ក្រុមខ្លាំងវិសាខា បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៦ បន្ទាប់ពីឈ្នះ៣ និងចាញ់៣ ដែលស្ថិតនៅពីក្រោមក្រុមលេខ៣ បឹងកេត លេខ៤ក្រសួងការពារជាតិ និងលេខ៥ព្រៃវែង។ ចំណែក គិរីវង់សុខសែនជ័យបន្តនៅបាតតារាងដដែលដោយមាន២ពិន្ទុ ខណៈលេខ៩ ក្រុមអង្គរថាយហ្គឺរដោយមានតែ៣ពិន្ទុប៉ុណ្ណោះ៕
























អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម