កីឡា
គ្រូព្រះខ័នស្វាយរៀង «លីគកម្ពុជារដូវកាលថ្មីប្រែប្រួលច្រើន»
លោក Pep Muñoz គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងដែលទើបដឹកនាំបាន៦សប្ដាហ៍យល់ឃើញពីកម្រិតការប្រកួតក្នុងលីគកំពូលកម្ពុជាមានការកែប្រែច្រើនខុសពីរដូវកាលមុនៗ ដោយក្លិបនីមួយៗសុទ្ធតែតៀមខ្លូនយ៉ាងល្អ។

គិតត្រឹមសប្ដាហ៍ទី ៦ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀងឈរលេខ១ក្នុងតារាងពិន្ទុដោយប្រកួត៦លើកឈ្នះទាំងអស់រកបាន១៨ពិន្ទុពេញ។ លោក Pep Muñoz បានតាមដានកម្រិតលេងរបស់លីគកម្ពុជាតាំងពីរដូវកាលមុនៗ និងសង្កេតឃើញថា កម្រិតលេងរបស់កីឡាករ និងការរៀបចំរបស់ក្លិបនីមួយៗរដូវកាលនេះពិតជាគួរឲ្យចាប់អារម្មណ៍។

លោក Pep Muñoz និយាយថា ៖«មុនពេលខ្ញុំមកដឹកក្លិបនៅកម្ពុជា ខ្ញុំក៏បានមើលការប្រកួតលីគ និងលីគខាប់នៅរដូវកាលមុនខ្លះៗដែរ។ ពេលខ្ញុំចូលដឹកនាំព្រះខ័នរាជស្វាយរៀង ជាក់ស្តែងការប្រកួតកាន់តែតានតឹងខ្លាំង ព្រោះក្រុមនីមួយៗសុទ្ធតែរៀបចំបានល្អ។ ពេលលីគមានការប្រកួតប្រជែងខ្លាំងក៏ធ្វើឲ្យក្រុមជម្រើសខ្លាំងដែរ តែអ្វីៗគឺត្រូវការពេលវេលា។ខ្ញុំជឿថា បាល់ទាត់នៅកម្ពុជានឹងរីកចម្រើនពីមួយឆ្នាំទៅឆ្នាំ»។

បុរសអាយុ៤៣ឆ្នាំជនជាតិអេស្ប៉ាញ លោក Pep Muñoz បានក្លាយជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀងកាលពីខែឧសភា ឆ្នាំ២០២៣។ លោកគឺជាគ្រូបង្វឹកមានអាជ្ញាប័ណ្ណ UEFA Pro-License និងបទពិសោធដឹកនាំជាច្រើនឆ្នាំ។ ចាប់ផ្តើមអាជីពដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុនពេលលោកទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

ចំណាលពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

អត្ថបទ៖ រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


