កីឡា
លោក McConkey ការឈ្នះពានលីគយប់មិញនេះពិតណាស់ជួយជំរុញលើកទឹកចិត្តក្រុមថែមទៀតត្រៀមប៉ះ Manila Digger
គ្រូបង្វឹករបស់ក្រុមបាល់ទះព្រះខ័នរាជស្វាយរៀង ថាជ័យជម្នះ ឬការឈ្នះពានយប់មិញនេះគឺពិតជាបានជួយជំរុញលើកទឹកចិត្តកូនក្រុមបន្ថែមទៀតដើម្បីត្រៀមខ្លួនប្រកួតជើងទី២ ប៉ះម្ចាស់ផ្ទះ Manila Digger នៅ AFC Challenge League។

លោក McConkey
លោក McConkey បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតយប់មិញនេះថា ការប្រកួតនៅវគ្គទី២ នេះក្រុមមានចន្លោះខ្វះខាតមួយចំនួនទើបរបូតគ្រាប់បាល់ ២គ្រាប់វិញ។ ប៉ុន្តែមិនថ្វីសម្រាប់ក្រុមនោះទេ ព្រោះព្រះខ័នរាជស្វាយរៀងឈានទៅដល់ការលើកពានទៅហើយ។
គ្រូបង្វឹករូបនេះបន្ថែមទៀតថា ច្បាស់ណាស់ជ័យជម្នះលើកពានយប់មិញនេះគឺជាកក្តាមួយផងដែរដែលជំរុញលើកទឹកចិត្តកូនក្រុមឲ្យខំប្រឹងបន្តទៀតនៅការប្រកួតជើងទី២ ប៉ះម្ចាស់ផ្ទះ Manila Digger នៃពានរង្វាន់ AFC Challenge League។ ក្រុមទាំងមូលរីករាយជាមួយជ័យជម្នះនេះ និងចាប់ផ្ដើមបន្តហ្វឹកហាត់តទៅទៀតដើម្បីជាការត្រៀមខ្លួនឲ្យបានល្អ។

ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម MOI ដោយលទ្ធផល ៣-២ នៃពានរង្វាន់លីគកំពូលកម្ពុជា។ ជ័យជម្នះកាលពីយប់មិញនេះសមល្មមឲ្យក្រុមខ័នរាជស្វាយរៀងលើកពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០២៥-២០២៦ ហើយទោះនៅសល់ប្រកួតក្រោយៗទៀតក៏ដោយ។ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នេះក្រុមរបស់កម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះ Manila Digger ជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅឯប្រទេសហ្វីលីពីន៕


ទិដ្ឋភាពក្រោយបញ្ចប់ការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


