កីឡា
អត្តពលិកជយលាភី៥ប្រភេទ ទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រភេទកីឡា៥របស់ក្រសួងមហាផ្ទៃ ដែលដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ កន្លងមក នៅសហព័ន្ធកីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិ។

លោកឧត្តមសេនីយ៍ ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះគឺជាចំណែកដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។




លោកក៏បានក្រើនរំលឹកដល់កីឡាករ-កីឡាការិនីទាំង៥ប្រភេទ ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជា ពិសេសត្រូវតៀមខ្លួនប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើ ឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។ ចំពោះមេដាយ ដែលប្រភេទកីឡានីមួយៗដណ្តើមបានដូចជា៖ សីដក់ មេដាយមាស ៣គ្រឿង ទទួលបានប្រាក់រង្វាន់ សរុប១ លាន ៥ សែនរៀល តេក្វាន់ដូ ITF មេដាយសរុប១២គ្រឿង មាស៨ ប្រាក់២ និងសំរឹទ្ធ ២ ទទួលបានប្រាករង្វាន់សរុប ៤លាន ៤ សែនរៀល វាយសី មេដាយសរុប០៦ គ្រឿង មាស៥ ប្រាក់១ ទទួលបានប្រាក់រង្វាន់ សរុប២លាន៤សែនរៀល តេក្វាន់ដូ WTF មេដាយមាស០៤គ្រឿង ទទួលបានប្រាក់រង្វាន់ សរុប១លាន៥សែនរៀល និង -ប៉េតង់ មេដាយសរុប១២គ្រឿង ប្រាក់៤ និងសំរឹទ្ធ៨ ទទួលបានប្រាក់រង្វាន់សរុប ២ លាន៩សែនរៀល៦ម៉ឺនរៀល៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


