កីឡា
ថ្ងៃអាទិត្យនេះ ម្ចាស់ផ្ទះសុទ្ធតែឈ្នះ ២-១ ដូចគ្នាទាំង៤គូលីគ CPL សប្តាហ៍ទី៨
ការប្រកួតសប្តាហ៍ទី៨នៃខេមបូឌានព្រីមៀរលីគ២០២៣-២៤ ថ្ងៃអាទិត្យ ទី២២ ខែតុលា ចំនួន៤គូបានបញ្ចប់ទៅដោយម្ចាស់ផ្ទះទទួលបានលទ្ធផល ២-១ ដូចគ្នា។
ព្រះខ័នរាជស្វាយរៀងរកបាន៣ពិន្ទុទាំងលំបាកជាមួយក្រុមបាតរាង គិរីវង់សុខសែនជ័យ បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ២-១ នៅកីឡដ្ឋានស្វាយរៀងដែលមានអ្នកគាំទ្រផ្ទាល់ជិត៤ពាន់នាក់។

នៅវគ្គទី១ ព្រះខ័នរាជស្វាយរៀងបានបំប៉ោងសំណាញ់ទីរបស់គិរីវង់សុខសែនជ័យ នៅនាទីទី៣៩ ដោយខ្សែប្រយុទ្ធ Marcus Haber ប៉ុន្តែនៅនាទី៤៥+២ ជូ ហាវ បានជួយឲ្យក្រុមភ្ញៀវតាមស្មើ ១-១។ ការប្រកួតវគ្គទី២ ព្រះខ័នរាជស្វាយរៀងបានសម្រុកយ៉ាងខ្លាំង ប៉ុន្តែគិរីវង់សុខសែនជ័យការពារបានយ៉ាងល្អរហូតដល់នារទី៩០+៥ទើបកើតគ្រាប់បាល់ជ័យជម្នះដោយការភ្លាត់ចូលទីខ្លួនឯងរបស់កីឡាករ Yannick Francois។
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់បរាជ័យឡើយ ដោយឆ្លងកាត់ការប្រកួត៨លើកគឺឈ្នះទាំងអស់ដោយរកបាន២៤ពិន្ទុពេញ កំពុងឈរលើកំពូលតារាង។

ម្ចាស់ផ្ទះវិសាខា ទទួលបានជ័យជម្នះដោយល្ធផល ២-១ បន្ទាប់បានយកឈ្នះអង្គរថាយហ្គឺរនៅចុងម៉ោង។ ក្រុមភ្ញៀវបានបើកការនាំមុខ ០-១ ដោយកីឡាករ Blasco Victor នៅនាទី៦៥ ប៉ុន្តែចុងវគ្គទី២ ខ្សែប្រយុទ្ធជប៉ុន Takumu រកបានគ្រាប់បាល់តាមស្មើ ១-១ ហើយការប្រកួតស្ទើរតែបញ្ចប់ទៅហើយ ស៊ិន សុផាណាត់ រកបានគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០+១០។

ម្ចាស់ផ្ទះណាហ្គាវើលដ៍ក៏មិនខុសពីក្រុមព្រះខ័នរាជស្វាយរៀង និងវិសាខាដែរដោយបានជ័យជម្នះ ២-១ បន្ទាប់ពីឈ្នះក្រសួងការពារជាតិ នៅចុងម៉ោងដែរ។ ខ្សែបម្រើចាស់វស្សា សុះ ស៊ូហាណា ស៊ុតគ្រាប់បាល់នាំមុខ ១-០ នៅនាទីទី២២ ប៉ុន្តែកីឡាករ Tetsuaki Misawa រកបានគ្រាប់បាល់ជួយឲ្យក្រុមភ្ញៀវតាមស្មើ ១-១។ យ៉ាងណា នៅនាទី៩០+៣ កីឡាករ Bektur Amangeldiev រកបានគ្រាប់បាល់ជ័យជម្នះ។

ម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ រកបាន៣ពិន្ទុពេញតាមរយៈជ័យជម្នះដោយលទ្ធផល ២-១ លើបឹងកេត។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Ndongo Villy ទាំងពីរគ្រាប់នៅនាទី១៦ និង៧២ ខណៈ១គ្រាប់របស់ Golubovic Stefan នៅនាទីទី៥៤។

កាលពីថ្ងៃសៅរ៍ទី២១ ភ្នំពេញក្រោនទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ លើក្រុមព្រៃវែង ដូច្នេះក្នុងសប្តាហ៍ទី៨នេះ ក្រុមម្ចាស់ផ្ទះសុទ្ធតែទទួលបានជ័យជម្នះ៕
លទ្ធផលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣
- ភ្នំពេញក្រោន ៣-១ ព្រៃវែង
លទ្ធផលថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣
- ណាហ្គាវើលដ៍ ២-១ ក្រសួងការពារជាតិ
- ព្រះខ័នរាជស្វាយរៀង ២-១ គិរីវង់សុខសែនជ័យ
- វិសាខា ២-១ អង្គរថាយហ្គឺរ
- អាយអេសអាយ ដង្កោសែនជ័យ ២-១ បឹងកេត
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?