កីឡា
ឯកឧត្តម ឌី វិជ្ជា កំពុងស្វះស្វែងរៀបចំឯកសារដើម្បីដោះស្រាយរឿង FFC ពិន័យ Gabriel
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរួមទាំងក្រុមការងារលេខាធិការដ្ឋានក្លិបកំពុងស្វះស្វែងរកឯកសារផ្លូវច្បាប់ដើម្បីឆ្លើយតបទៅនឹងការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) លើកីឡាករប្រេស៊ីល Gabriel Silva រយៈពេល៦ខែជុំវិញការបង្ហាញពាក្យស្លោក «100% Jesus» នៅលើអាវទ្រនាប់ក្នុងពេលអបអរសាទរគ្រាប់បាល់ដែលរូបគេបានស៊ុតចូលក្លិបបឹងកេត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងសប្តាហ៍ទី៩នៃខេមបូឌានព្រីមៀរលីគ។

ឯកឧត្តម បានលើកឡើងថា ៖«ខ្ញុំ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងស្វះស្វែងរៀបចំឯកសារ ដើម្បីឆ្លើយតប និងតវ៉ាទាក់ទងនឹងបម្រាម ដែលសហព័ន្ធបានដាក់ពិន័យចំពោះកីឡាករ Gabriel Silva Costa មិនឱ្យលេងក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ។ ជាមួយនេះដែរ សូមកីឡាករ Gabriel រក្សាអារម្មណ៍នឹងន និងបន្តការហ្វឹកហាត់ប្រកបដោយស្មារតីម៉ឺងម៉ាត់ ដើម្បីឆ្ពោះរកជ័យជំនះបន្ថែមទៀតជូនក្លិប»។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានសម្រេចប្តឹងជំទាស់នឹងការសម្រេចរបស់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានពិន័យកីឡាករប្រេស៊ីល Gabriel Silva រយៈពេល៦ខែពីអបអរសាទរគ្រាប់បាល់ដោយបង្ហាញពាក្យស្លោក«100% Jesus»។
នៅលើផេកផ្លូវការកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ក្លិបព្រះខ័នរាជស្វាយរៀងបានចេញសេចក្តីថ្លែងការណ៍ផ្លូវការថា ៖«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថា គាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។

ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះក្លិបបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយក្លិបត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


