កីឡា
ខេត្តបងប្អូន កំពង់ចាម ប៉ះ ត្បូងឃ្មុំ វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោថ្នាក់ខេត្ត
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្តរកឃើញក្រុម២ឡើងវគ្គផ្តាច់ព្រ័ត្រហើយគឺក្រុមខេត្តជាបងប្អូនគ្នាកំពង់ចាមប៉ះត្បូងឃ្មុំ បន្ទាប់ពីចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរជើង។

ក្រុមខេត្តកំពង់ចាមបានបង្កើតកំណត់ត្រាថ្មីផ្ទាល់ក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តជាលើកដំបូង គិតចាប់តាំងពីពានរង្វាន់ថ្នាក់ខេត្តត្រូវបានបង្កើតឲ្យមាននៅឆ្នាំ២០១៩ បន្ទាប់ពីជើងទី១បានយកឈ្នះក្រុមខេត្តកំពង់ធំ ដោយលទ្ធផល ១-០ នៅក្នុងដីរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងរក្សាគ្រាប់បាល់ ០-០ នៅជើងទី២ក្នុងដីរបស់ខេត្តកំពង់ធំកាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដូច្នេះសរុបទាំងពីរជើង កំពង់ចាម ឈ្នះ ១-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះលើក្រុមខេត្តបន្ទាយមានជ័យដោយលទ្ធផល ៤-១ ជើងទី១ក្នុងដីរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងបន្តឈ្នះជើងទី២ដោយលទ្ធផល ២-៥ ទៀតនៅក្នុងដីរបស់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែវិច្ឆិកា ដូច្នេះសរុបទាំងពីរជើង ត្បូងឃ្មុំបានឈ្នះដោយលទ្ធផល ៩-៣ ដើម្បីបានឡើងវគ្គផ្តាច់ព្រ័ត្រ។

នេះជាលើកទី៤ដែលក្រុមខេត្តត្បូងឃ្មុំបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីពានរង្វាន់ថ្នាក់ខេត្តបានចាប់បាន៥លើកតាំងពីឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ត្បូងឃ្មុំបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្លាយជាជើងឯក ខណៈឆ្នាំ២០២០ និង២០២១ បានជើងឯករង និងឆ្នាំ២០២២ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើតែ១ជើងប៉ុណ្ណោះដោយក្រុមខេត្តត្បូងឃ្មុំ និងកំពង់ចាមប៉ះគ្នានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


