កីឡា
អបអរសាទរ! កំពង់ចាមបង្កើតកំណត់ត្រាឈ្នះជើងឯកសម្តេចតេជោថ្នាក់ខេត្តលើកទី១៧
ក្រុមខេត្តកំពង់ចាមបានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនជាលើកដំបូងក្នុងការឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តត្បូងឃ្មុំដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

២គ្រាប់របស់ក្រុមខេត្តកំពង់ចាមរកបានដោយកីឡាករ សុខ ម៉ានសូត្រ នៅនាទី១៣ និងកីឡាករ ភី ណូរី នៅនាទី២៨ ក្នុងវគ្គទី១ ខណៈក្រុមខេត្តត្បូងឃ្មុំបានព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លាយសំណាញ់របស់កំពង់ចាមបានឡើយ បើទោះជាទទួលបាល់ពិន័យ១១ម៉ែត្រក៏សុទ្ធមិនបានសម្រេចថែមទៀត។

ជាមួយគ្នានេះ ក្រុមខេត្តបន្ទាយមានជ័យទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះលើក្រុមចំណាត់ថ្នាក់លេខ៤ កំពង់ធំ ដោយលទ្ធផល ៣។

នេះជាលើកដំបូងដែលក្រុមខេត្តកំពង់ចាមបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះជើងឯកតែម្តង ខណៈក្រុមខេត្តត្បូងឃ្មុំបានក្លាយជាជើងឯករងជាលើកទី៣ក្នុងចំណោមឡើងវគ្គផ្តាច់ព្រ័ត្រ៤លើក ក្នុងនោះឈ្នះជើងឯកម្តងកាលពីឆ្នាំ២០១៩។
ក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ខេត្តត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងកំពង់ធំ ត្រូវមានកាតព្វកិច្ចថ្នាក់ជាតិបន្តទៀត៕
ខាងក្រោមជាជយលាភី
- ជើងឯក៖ ខេត្តកំពង់ចាម ទទួលបានប្រាក់រង្វាន់២០លានរៀល
- ជើងឯករង៖ ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់រង្វាន់១០លានរៀល
- លេខ៣៖ ក្រុមខេត្តបន្ទាយមានជ័យ ទទួលបានប្រាក់រង្វាន់៨លានរៀល
- កីឡាកររកបានគ្រាប់ច្រើន៖ ភិន ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានប្រាក់រង្វាន់២លានរៀល
- អ្នកចាំទីល្អ៖ ទី មុន្នីរក្ស របស់ខេត្តកំពង់ចាម ទទួលបានប្រាក់រង្វាន់២លានរៀល
- គ្រូបង្វឹកល្អ៖ លោក នួន បូរី របស់ខេត្តកំពង់ចាម ទទួលបានប្រាក់រង្វាន់២លានរៀល
- ក្រុមអាជ្ញាកណ្តាល៨រូប ទទួលបាន៨លានរៀល (ម្នាក់ៗទទួលបាន១លានរៀល)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


