កីឡា
អបអរសាទរ! ក្រុមនារីអេស្ប៉ាញឈ្នះជើងឯកពិភពលោកនារីលើកដំបូង
ក្រុមបាល់ទាត់នារីជម្រើសជាតិអេស្ប៉ាញ បានគ្រងជើងឯកពិភពលោកនារីឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំងអង់គ្លេសដោយលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមនារីអេស្ប៉ាញបានកើតឡើងនៅនាទី២៩ ក្នុងវគ្គទី១ដោយកីឡាការិនី Carmona ដែលបានក្លាយជាវីរកីឡាការិនីអេស្ប៉ាញ បន្ទាប់ពីបំប៉ោងសំណាញ់ទីរបស់ក្រុមនារីអង់គ្លេសដើម្បីនាំមុខ ១-០។ បន្ទាប់មក អង់គ្លេសបានដាក់សម្ពាធ និងសម្រុកយ៉ាងខ្លាំង ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីរបស់អេស្ប៉ាញបានឡើយ។
នេះជាកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ក្រុមបាល់ទាត់នារីអេស្ប៉ាញដែលបានឈ្នះជើងឯកនារីពិភពលោក។
ចំណែកក្រុមបាល់ទាត់នារីអង់គ្លេសបានត្រឹមចំណាត់ថ្នាក់លេខ២ជាលើកទី២ក្នុងប្រវត្តិសាស្ត្រររបស់ខ្លួន បន្ទាប់ពីធ្លាបបានជើងឯករងលើកទី១កាលពីឆ្នាំ២០១៥។ ដោយឡែកចំណាត់ថ្នាក់លេខខ៣បានទៅក្រុមនារីស៊ុយអែត បន្ទាប់ពីបានយកឈ្នះក្រុមនារីម្ចាស់ផ្ទះអូស្ត្រាលី ២-០។
ប្រាក់រង្វាន់ និងពានរង្វាន់
- ក្រុមជើងឯក៖ នារីអេស្ប៉ាញ ទទួលបានប្រាក់រង្វាន់១០,៥លានដុល្លារអាមេរិក
- ជើងឯករង៖ ក្រុមនារីអង់គ្លេស ទទួលបានប្រាក់រង្វាន់៧,៥លានដុល្លារអាមេរិក
- លេខ៣៖ ក្រុមនារីស៊ុយអែត ទទួលបានប្រាក់រង្វាន់៦,៧៥លានដុល្លារអាមេរិក
- លេខ៤៖ ក្រុមអូស្ត្រាលី ទទួលបានប្រាក់រង្វាន់៦,២៥លានដុល្លារអាមេរិក
- ស្បែកជើងមាសបានទៅកីឡាការិនីជប៉ុន Hinata Miyazawa ស៊ុតបាន៥គ្រាប់
- កីឡាការិនីល្អប្រចាំព្រឹត្តិការណ៍គឺ Aitana Bonmati របស់អេស្ប៉ាញ
- កីឡាការិនីវ័យក្មេងល្អជាងគេគឺ Salma Paralluelo របស់អេស្ប៉ាញ
- អ្នកចាំទីល្អជាងគេគឺ Mary Earps របស់អង់គ្លេស
- ក្រុម Fair Play គឺ ក្រុមនារីជប៉ុន
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


