កីឡា
អបអរ! ក្រុមបាល់បោះរទេះនារីកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះថៃ ៧-៤ ជម្រុះប៉ារ៉ាឡាំពិក
ក្រុមបាល់បោះរទេះនារីកម្ពុជាបានយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់វិញ្ញាសា៣ទល់៣ និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក តំបន់អាស៊ី-អូសេអានី IWBF AOZ Championship និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅប្រទេសថៃ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងកម្ពុជា និង ចិន ធ្វើនៅវេលាម៉ោង១០ព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

ក្រុមដែលទទួលបានឈ្នះជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ Champions នឹងទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។ សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមប្រកួតជើងឯក 2024 IWBF Women’s Repechage នៅទីក្រុង Osaka ប្រទេសជប៉ុន។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ចិន ៨-១ អូស្ត្រាលី
- កម្ពុជា ៧-៤ ថៃ
វគ្គផ្តាច់ព្រ័ត្រ
- កម្ពុជា vs ចិន វេលាម៉ោង១០ព្រឹក
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


