Connect with us

កីឡា

អ្នកគាំទ្រអ៊ីតាលីម្នាក់ជាប់បំរាមួយជីវិតពីបទ​​រើសអើងកីឡាករបារាំង

បានផុស

នៅ

ក្លិប​បាល់ទាត់​ Udinese របស់លីគកំពូលអ៉ីតាលី Serie A បានដាក់បម្រាមពេញមួយជីវិតលើអ្នកគាំទ្រម្នាក់ដែលបានបញ្ចេញ​មតិរើសអើងជាតិសាសន៍លើអ្នកចាំទីសញ្ជាតិបារាំង Mike Maignan របស់ក្លិប AC Milan។ 

ក្លិបនៅក្របខណ្ឌ Serie A មួយនេះបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកគាំទ្រម្នាក់ដែលបានបញ្ចេញមតិរើស​អើង​ជាតិសាសន៍ទៅលើអ្នកចាំទីសញ្ជាតិបារាំងរបស់ក្លិប AC Milan អំឡុងពេលទទួល​បាន​ជ័យជម្នះ ៣-២ កាលពីថ្ងៃសៅរ៍មុន។ អ្នកគាំទ្រត្រូវបានបង្ហាញថា បានជេរប្រមាថយ៉ាងធ្ងន់ធ្ងរ​លើអ្នកចាំទី ហើយការប្រកួតត្រូវបោះបង់ចោលដោយ​សារ​ការនិយាយប្រមាថម្តងហើយម្តងទៀត​នៅ​ពីក្រោយបង្គោលទីរបស់​កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់​ក្លិប​កាល​ពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើងថា ៖«យើងជឿថា វិធានការខ្លាំងបែបនេះគឺចាំបាច់ដើម្បីផ្ញើសារយ៉ាងច្បាស់​ពី​ការរើសអើងជាតិសាសន៍មិនមាននៅក្នុងបាល់ទាត់ ឬនៅក្នុងសង្គម…។​ យើងនឹងបន្តធ្វើការដោយមិន​នឿយ​ហត់ដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ»។

សកម្មភាព​វីដេអូនៃឧប្បត្តិហេតុនៅលើទីលានប្រកួតបាន​ឈាន​​ដល់ការកំណត់អត្តសញ្ញាណអ្នកគាំទ្រ​ត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីកាលពីថ្ងៃចន្ទ។ អ្នក​គាំទ្រ​នោះ​ជា​បុរស​វ័យ​៤៦ឆ្នាំមកពីតំបន់ Udine ដែលជាទីក្រុងនៅភាគពាយព្យនៃប្រទេសអ៉ីតាលី។

វីដេអូនេះបានផ្សព្វផ្សាយយ៉ាងរហ័សនៅលើបណ្តាញសង្គម ដែលធ្វើឱ្យការកំណត់អត្តសញ្ញាណ​បាន​យ៉ាង​ងាយស្រួល។ នៅក្នុងវីដេអូនោះ គេអាចឮសំឡេង​​បុរស​ម្នាក់ចេញពីកាមេរ៉ា ស្រែកជេរប្រមាថជាតិសាសន៍​លើ​ Maignan​ បន្ទាប់​ពី​ Lazar​ Samardzic តាមស្មើនៅតង់ទី១ ឱ្យ Udinese។

អ្នក​ចាំទី Maignan បានជំទាស់នឹងអាជ្ញាធរកីឡាបាល់ទាត់អ៉ីតាលីកាលពីថ្ងៃអាទិត្យដោយ​បាន​និយាយថា “ប្រសិនបើអ្នកមិនធ្វើអ្វីសោះ អ្នកក៏មានភាពស្មុគស្មាញផងដែរ”។ អ្នក​គាំទ្រ​រូប​នេះ​មិន​អាច​ចូល​ទស្សនា​ការ​ប្រកួត​របស់​ក្លិប Udinese ពេញ​មួយ​ជីវិត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម