Connect with us

កីឡា

សភាឡាតវីហាមអត្តពលិករបស់ខ្លួនប្រកួតជាមួយរុស្ស៊ី និងបេឡារុស្ស

បានផុស

នៅ

សភារបស់សាធារណរដ្ឋឡាតវី បានធ្វើ​វិសោធនកម្ម​ដោយ​បាន​ហាមឃាត់ក្រុម​អត្តពលិក​ជម្រើសជាតិរបស់ខ្លួនគ្របប្រភេទទាំងអស់ប្រកួតជាមួយអត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បី​​ជា​ការ​បង្ហាញសាមគ្គីភាពជាមួយ​​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ជម្លោះ​ជា​មួយ​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសោធនកម្មច្បាប់កីឡា បានហាមប្រាមកីឡាហុកគីលើទឹកកក បាល់ទាត់ បាល់បោះ និង​កីឡា​​ផ្សេងៗ​ទៀតមិនឱ្យប្រកួតជាមួយ​អត្តពលិក​រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្ស ដោយមិនគិតពីថាតើពួកគេប្រើប្រាស់ទង់ជាតិ​ប្រទេស​ ឬទង់អព្យាក្រឹតឡើយ។

សមាជិកសភាក៏បាន​ធ្វើ​វិសោធនកម្មមួយ​ទៀតដោយ​ហាមឃាត់អ្នករៀបចំព្រឹត្តិការណ៍កីឡានៅក្នុងប្រទេសឡាតវី ពីការអញ្ជើញក្រុមជម្រើសជាតិរុស្ស៊ី និងបេឡារុស្ស។ វិធានការនេះបានឆ្លងផុតសភាដែលមានសមាជិកទាំង​១០០រូបដោយសំឡេងគាំទ្រ​៧៤សំឡេង និងប្រឆាំង១១សំឡេង។

សមាជិកសភា លោក Davis Martins Daugavietis ប្រធានអនុគណៈកម្មាធិការកីឡារបស់សភាបាននិយាយមុនការបោះឆ្នោតថា ៖«គោលបំណងសំខាន់នៃវិសោធនកម្មនេះគឺដើម្បីបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ប្រទេសឡាតវី ជាមួយ អ៊ុយក្រែន និងទប់ស្កាត់រាល់ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការធ្វើឱ្យឧក្រិដ្ឋកម្មសង្គ្រាមស្របច្បាប់របស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាពដូចជាព្រឹត្តិការណ៍កីឡា»។

ជាឧទាហរណ៍ ប្រសិនបើក្រុមរបស់ឡាតវី ប្រកួតប្រជែងជាមួយរុស្ស៊ី ឬបេឡារុស្សក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ារីសឆ្នាំ២០២៤ ពួកគេនឹងត្រូវបានហាមឃាត់។

ម្ចាស់ការពារមេដាយមាសអូឡាំពិក​សម្រាប់​កីឡាបាល់បោះ វិញ្ញាសា ៣ទល់៣ ​របស់​ប្រទេសឡាតវី​បាននិយាយ​ថា ពួកគេនឹងអង្គុយនៅខាងក្រៅការប្រកួតអូឡាំពិករដូវ​ក្តៅ ប្រសិនបើអត្តពលិករុស្ស៊ីចូលរួម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម៤ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច២០ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម