កីឡា
របួសបាក់ម្រាមដៃ Son Heung-min ទទួលការចាប់អារម្មណ៍ ក្រោយជម្លោះជាមួយ Lee Kang-in
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min បានទាក់ទាញចំណាប់អារម្មណ៍នៅក្នុងកម្មវិធីបង្ហាញម៉ូដ Burberry នៅទីក្រុងឡុងដ៍ ខណៈដែលគាត់បានពាក់គ្រឿងការពារនៅលើម្រាមដៃដែលរងរបួស បន្ទាប់ពីមានជម្លោះជាមួយខ្សែបម្រើ Lee Kang-in ។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង alkpop បានគូសបញ្ជាក់ពីការចូលរួមរបស់កីឡាករបាល់ទាត់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺ Son Heung-min នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទសម្រាប់ម៉ាក់យីហោក្នុងនាមជាទូតសុឆន្ទៈ។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា គាត់បានពាក់គ្រឿងប្រាក់បន្ថែមដែលសន្មតថាដើម្បីការពារម្រាមដៃរបស់គាត់ដែលរងរបួសលើកមុន។

ទោះយ៉ាងណាក៏ដោយ ដូចដែលរាយការណ៍ដោយ The Sun បានគុសបញ្ចាក់ប្រាប់ថា ជម្លោះបានកើតឡើងមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup របស់កូរ៉េខាងត្បូង ជាមួយនឹងក្រុម Jordan នៅពេលដែល Lee Kang-in និងមិត្តរួមក្រុមវ័យក្មេងមួយចំនួនបានបញ្ចប់អាហារពេលល្ងាចរបស់ពួកគេយ៉ាងលឿនដើម្បីលេងកីឡាវាយកូនបាល់លើតុ។ ទង្វើនេះបានធ្វើឲ្យ Son Heung-min និងសមាជិកក្រុមចាស់ៗជាច្រើននាក់មានខឹងសម្បារ ដែលធ្វើឲ្យឈានដល់ជម្លោះលើរាងកាយកើតឡើងរវាងគូបដិបក្ខកើតឡើង។
ក្រោយកើតហេតុ Lee Kang-in បានចេញមុខសុំទោសជាសាធារណៈ ប៉ុន្តែមេធាវីរបស់លោកបានបដិសេធចំពោះការអះអាងពីអំពើហិង្សាលើប្រធានក្រុម Son Heung-min។ ប៉ុន្តែ ជម្លោះនៃការចោទប្រកាន់នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់សាធារណៈរបស់ Lee និងការងារផ្ទាល់ខ្លួន ដោយសារតែម៉ាកយីហោកូរ៉េខាងត្បូងដែលពាក់ព័ន្ធជាមួយរូបលោកបានប្រឈមមុខនឹងការអំពាវនាវពីសាធារណជន ឲ្យបញ្ចប់ភាពជាដៃគូជាមួយលោកជាបន្ទាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Kang In បង្ហោះសារសុំទោស ក្រោយជ្រុលដាក់មួយដៃចំមុខ Son Heung Min
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


