កីឡា
កាយវប្បកម្មអន្តរជាតិអបអរសហព័ន្ធកាយវប្បកម្មខ្មែរ ជ្រើសរើសស្ត្រីជាអគ្គលេខាដំបូងក្នុងតំបន់អាស៊ាន
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPF) បានចូលរួមអបអរសាទរដល់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាដែលបានបោះឆ្នោតជ្រើសរើសស្ត្រីធ្វើជាអគ្គលេខាធិការរបស់ខ្លួន ហើយបានក្លាយជាប្រទេសដំបូងក្នុងតំបន់អាស៊ានដែលមានស្ត្រីទទួលតួនាទីនេះ។

សហព័ន្ធពិភពលោកបានរៀបរាប់ថា អ្នកស្រី អេមី សារីរ៉ុម ត្រូវបានបោះឆ្នោតជាឯកច្ឆន្ទធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដូច្នេះអ្នកស្រីបានក្លាយជាស្ត្រីដំបូងគេនៅក្នុងតំបន់អាស៊ានដែលកាន់តួនាទីនេះ។ អ្នកស្រីជាបុគ្គលដ៏សំខាន់ម្នាក់ដែលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញអភិវឌ្ឍកីឡានេះនៅក្នុងប្រទេសកម្ពុជា និងចូលរួមសកម្មភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។

អ្នកស្រី អេមី សារីរ៉ុម កាន់អាជ្ញាប័ណ្ណចៅក្រមកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោកបានបន្ថែមថា សហព័ន្ធពិភពលោក សហព័ន្ធកាយវប្បកម្មអាស៊ី និងសហព័ន្ធកាយវប្បកម្មអាស៊ានពិតជាមានមោទនភាពដែលមានស្ត្រីកាន់ការងារជាអគ្គលេខាធិការ។

អ្នកស្រី អេមី សារីរ៉ុម ត្រូវបានបោះឆ្នោតក្លាយជាអគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ជាពេលប្រារព្ធមហាន្និបាតបញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៤-២៨ ដែលមាន តិក ប៊ុនវី ក្លាយជាប្រធាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


