កីឡា
បារាំងបណ្ដេញជនចំណាកស្រុកចេញពីក្រុង ១០០ថ្ងៃមុនអូឡាំពិក២០២៤
អគារការិយាល័យដែលត្រូវបានបោះបង់ចោលនៅភាគខាងត្បូងទីក្រុងប៉ារីស រស់នៅដោយជនចំណាកស្រុករាប់រយនាក់ ត្រូវបានអាជ្ញាធរបារាំងបោសសម្អាតកាលពីថ្ងៃពុធ ពោលគឺនៅ១០០ថ្ងៃ មុនព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ មកដល់។

អាជ្ញាធរបារាំងបានបញ្ជាឱ្យពួកគេឡើងរថយន្តក្រុងទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសបារាំងគឺទីក្រុង Orleans ឬតំបន់ Bordeaux ភាគនិរតី។
យោងតាមអង្គការក្រៅរដ្ឋាភិបាល ដែលបានទៅដល់ទីតាំងផ្ទាល់បានឲ្យដឹងថា ជនចំណាកស្រុក៤៥០នាក់ដែលកំពុងរស់នៅទីនោះ ត្រូវបានផ្តល់ដំណឹងឲ្យចាកចេញកាលពីដើមសប្តាហ៍នេះ។ អ្នកខ្លះបានសម្រេចចាកចេញ ប៉ុន្តែប្រហែល ៣០០នាក់បន្តស្ថិតនៅ ហើយត្រូវបានប៉ូលិសនាំពួកគេទៅឆ្ងាយ។

អង្គការសប្បុរសធម៌ទទូចថា ការផ្លាស់ប្តូរទាំងនេះគឺជាផ្នែកមួយដើម្បីធ្វើឱ្យទីក្រុងមើលទៅប្រសើរជាងមុន មុនពេលអ្នកទេសចរទៅដល់សម្រាប់ព្រឹត្តិការណ៍អូឡាំពិក។
លោក Paul Alauzy តំណាងអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតពិភពលោកបាននិយាយថា៖ «មានកន្លែងក្នុងជម្រកក្បែរទីក្រុងប៉ារីស ប៉ុន្តែច្បាស់ណាស់អាជ្ញាធរចង់ផ្លាស់ទីពួកគេចេញពីរដ្ឋធានី។ ជាពិសេសមុនអូឡាំពិក»។
អ្នកដែលត្រូវនិរទេសទាំងនោះរួមមានបុរស ស្ត្រី កុមារ និងស្ត្រីមានកូនផងដែរ ដោយកាន់ឯកសារដើម្បីព្យាយាមពន្យល់ពីស្ថានភាពរបស់ពួកគេដល់មន្ត្រីអន្តោប្រវេសន៍។

ជនចំណាកស្រុកជាច្រើនបាននិយាយថា ពួកគេមិនចង់ចាកចេញពីតំបន់ប៉ារីសទេ។ បុរសស៊ូដង់អាយុ២៩ឆ្នាំបាននិយាយថា៖ «ខ្ញុំចង់ស្នាក់នៅទីនេះ»។ រូបគេទទួលបានការងារធ្វើនៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៉ារីស។
ក៏ដូចជាការភ័យខ្លាចនៃអ្នកត្រូវបានផ្លាស់ប្តូរទីលំនៅ សហគមន៍នៅក្នុងទីក្រុងនានានៅខាងក្រៅប្រទេសបារាំងបានបង្ហាញយ៉ាងច្បាស់ពីការមិនពេញចិត្តដែលពួកគេទទួលយកជនចំណាកស្រុកពីទីក្រុងប៉ារីស៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ France24
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


