កីឡា
គ្រូភ្នំពេញក្រោន លោក Oleg មានមោទនភាពចំពោះក្រុមក្នុងរដូវកាលនេះ
លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោនមានមោទនភាពចំពោះក្រុមរបស់លោកដែលមានរដូវកាលដ៏អស្ចារ្យ បើទោះបីជាមិនបានឈ្នះជើងឯកលីគកំពូលកម្ពុជា ឬពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងម្ចាស់ផ្ទះបឹងកេត និងភ្នំពេញក្រោន កាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកលោក Oleg Starynskyi បានលើកឡើងថា រដូវកាល២០២៣-២៤ ជារដូវកាលដ៏អស្ចារ្យសម្រាប់ក្រុមលោក និងបាល់ទាត់កម្ពុជា។
លោក Oleg បាននិយាយថា ៖«ខ្ញុំមកធ្វើការនៅកម្ពុជារយៈពេល៤ឆ្នាំហើយគឺជាពេលវេលាដែលខ្ញុំដាក់គោលដៅខ្ពស់មែនទែន ពីមួយឆ្នាំទៅមួយឆ្នាំ។ វាមិនមែនជាការធ្លាក់ចុះសមត្ថភាពរបស់ក្រុម ឬក៏បរាជ័យរបស់ក្រុមក្នុងរដូវកាលនេះទេ ប៉ុន្តែរដូវកាលនេះគឺការប្រកួតប្រជែងដ៏អស្ចារ្យសម្រាប់ក្រុមរបស់ខ្ញុំ ពីព្រោះយើងបានចំណាយពេល១ឆ្នាំកន្លះដើម្បីលេងក្នុងពានរង្វាន់ជាច្រើន»។

«យើងបានឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ ឈ្នះជើងឯកខេមបូឌានលីគខាប់។ យើងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Cup ប្រចាំតំបន់អាស៊ាន។ យើងទទួលបានជើងឯករងពានរង្វាន់សម្តេចតេជោ។ យើងបានលេងជាមួយព្រះខ័នរាជស្វាយរៀងរហូតដល់ថែម១៥នាទីពីរដង ហើយពានរង្វាន់ខេមបូឌានព្រីមៀរលីគ យើងបានចំណាត់ថ្នាក់លេខ២»។ លោកបានរៀបរាប់ពានរង្វាន់ដែលភ្នំពេញក្រោនលេងក្នុងរដូវកាលនេះ។
លោកបានបន្ថែមថា ៖«យើងមានរឿងរ៉ាវជាច្រើនដូចជាការធ្វើដំណើរឆ្ងាយ កីឡាកររបួសជាដើម។ នេះជាអ្វីដែលក្រុមយើងបានធ្វើក្នុងរដូវកាលនេះ។ ជារួមខ្ញុំមានមោទនភាពសម្រាប់ក្រុមកីឡាករទាំងមូល ថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក ជាពិសេសប្រធានក្លិបរបស់យើងតែងតែគាំទ្រលើកទឹកចិត្តរហូត»។

ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ក្លិបភ្នំពេញក្រោនបានឈ្នះជើងឯកលីគបាល់ទាត់កំពូល២រដូវកាលជាប់គ្នា(២០២១ និង២០២២), ឈ្នះជើងឯកខេមបូឌានលីគខាប់២លើកជាប់គ្នា (២០២២ និង២០២៣), ឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់២លើកជាប់គ្នា (២០២២ និង២០២៣)។ ភ្នំពេញក្រោនបានក្លាយជាក្រុមកម្ពុជាដំបូងគេបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Cup រដូវកាល២០២៣-២៤ និងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល