កីឡា
កីឡាកររកបានគ្រាប់បាល់ច្រើនបំផុត៥រូបក្នុងប្រវត្តិសាស្ត្រ EURO
ការប្រកួតបាល់ទាត់ពានរង្វាន់ EURO ជាព្រឹត្តិការណ៍ធំបំផុតប្រចាំទ្វីបអឺរ៉ុបហើយរៀបចំឡើងក្នុងរយៈពេល៤ឆ្នាំម្ដង។ ថ្ងៃនេះមកស្គាល់កីឡាករស៊ុតបញ្ចូលទីច្រើនបំផុតចំនួន៥រូបក្នុងប្រវត្តិសាស្ត្រពាន។

១. កីឡាករ Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ EURO។ រូបគេរកបាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួន៥លើកពានរង្វាន់ EURO ឆ្នាំ២០០៤, ២០០៨, ២០១២, ២០១៦ និង២០២០។ គ្រាប់បាល់ទាំង១៤គ្រាប់គឺគិតការប្រកួតជុំចុងក្រោយ ដោយមិនរាប់បញ្ចូលគ្រាប់បាល់ក្នុងជម្រុះទេ។ កីឡាករ Ronaldo នៅតែអាចបន្ដរកគ្រាប់បានទៀត ខណៈរូបគេត្រូវបានក្រុមជម្រើសជាតិកោះហៅចូលរួមក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

២. កីឡាករ Michel Platini
លោក Michel Platini អតីតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិបារាំង រកបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ១៩៨៤។ លោក Michel Platini ជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់ EURO ដែលអាចរកគ្រាប់បានចំនួន៩គ្រាប់ក្នុង១ព្រឹត្តិការណ៍ គិតមកដល់ពេលបច្ចុប្បន្ន។

៣. កីឡាករ Alan Shearer
លោក Alan Shearer ជាអតីតខ្សែប្រយុទ្ធកំពូលរបស់ក្រុមជម្រើសជាតិអង់គ្លេស រកបាន៧គ្រាប់ក្នុងព្រឹត្តិការណ៍ EURO។ លោកបានបង្ហាញខ្លួន៣លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ១៩៩២, ១៩៩៩៦ និង២០០០។

៤. កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann ខ្សែបម្រើប្រយុទ្ធក្នុងក្រុមជម្រើសជាតិបារាំង រកបាន៧គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០១៦និងឆ្នាំ២០២០។ រូបគេមានគ្រាប់បាល់ស្មើជាមួយអតីតកីឡាករជម្រើសជាតិអង់គ្លេស Alan Shearer ប៉ុន្តែ Griezmann នៅមានឱកាសក្នុងការស្វែងរកគ្រាប់បន្ថែម ដោយសាររូបគេជាប់ឈ្មោះក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤។

៥. កីឡាករ Ruud van Nistelrooy
លោក Ruud van Nistelrooy អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិហុល្លង់ រកបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកក្នុងព្រឹត្តិការណ៍ EURO ឆ្នាំ២០០៤និងឆ្នាំ២០០៨។ ៦គ្រាប់របស់ Nistelrooy ស្មើ Patrick Kluivert, Wayne Rooney, Álvaro Morata, Thierry Henry, Zlatan Ibrahimović និង Nuno Gomes ដែលរកបាន៦គ្រាប់ដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


