Connect with us

កីឡា

មកស្គាល់ក្រុមជម្រើសជាតិជោគជ័យ​បំផុត​ក្នុង​ពាន​រង្វាន់​ EURO

បានផុស

នៅ

ពានរង្វាន់អឺរ៉ូ​គឺ​ជា​​ក្ដីស្រមៃ​របស់​ក្រុមជម្រើសជាតិ និងកីឡាករម្នាក់​នៅទ្វីបអឺរ៉ុប ដែល​តែងតែប្រាថ្នាចង់ឈ្នះជើងឯក។ យ៉ាង​ណា​មិន​មាន​ក្រុម​ជម្រើស​ជាតិ​ច្រើន​ទេ​ដែល​បាន​ឈ្នះ​ជើង​ឯក បន្ទាប់​ពី​ពាន​រង្វាន់​នេះ​បាន​ចាប់​ផ្តើម​លើក​ទី១​តាំង​ពី១៩៥៥។ ខាងក្រោមនេះជាក្រុមជម្រើសជាតិ​ដែល​បាន​ឈ្នះពានរង្វាន់ EURO ច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ក្រុមជម្រើសជាតិអាល្លឺម៉ង់

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ធ្លាប់ឈ្នះជើងឯកអឺរ៉ូ៣លើកក្នុងឆ្នាំ១៩៧២ ១៩៨០ និង១៩៩៦ និងឈ្នះជើងឯករងចំនួន៣លើក​គឺ​ឆ្នាំ១៩៧៦​ ១៩៩២​ និង​២០០៨។ ពួកគេជាក្រុមបាល់ទាត់នៅអឺរ៉ុបដែលជោគជ័យជាងគេ ក្រោយធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៦លើក។

២. ក្រុមជម្រើសជាតិអេស្ប៉ាញ

មិនខុសពីក្រុមជម្រើសជាតិអាល្លឺម៉ង់ទេ ក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់ឈ្នះជើងឯកអឺរ៉ូ៣លើក​ដែរ​គឺ ឆ្នាំ១៩៦៤ ២០០៨​ និង​២០១២ ប៉ុន្តែ​ធ្លាប់​ទទួល​បាន​​ត្រឹម​ជើងឯករង​១លើក​គឺ​ឆ្នាំ១៩៨៤។ ទោះបីឈ្នះជើងឯកទ្វីបអឺរ៉ុប៣លើកដូចអាល្លឺម៉ង់ ប៉ុន្តែក្រុមអេស្ប៉ាញធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រតែ៤លើក។

៣. ក្រុមជម្រើសជាតិអុីតាលី

ក្រុមជម្រើសជាតិអុីតាលី ធ្លាប់ធ្លាប់ឈ្នះជើងឯកអឺរ៉ូ២លើកក្នុងឆ្នាំ១៩៦៨ និង​២០២០ ឈ្នះជើងឯករង​២លើក​គឺ​ឆ្នាំ២០០០និង២០១២។ ក្រុមជម្រើសជាតិអុីតាលីមានកំណត់ត្រាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ​៤លើក​ដូច​អេស្ប៉ាញ​ដែរ។

៤. ក្រុមជម្រើសជាតិបារាំង

មិនខុសពី​អុីតាលីទេ ក្រុមជម្រើសជាតិ​បារាំង​ ធ្លាប់ឈ្នះ​ជើងឯកអឺរ៉ូ២លើក​គឺ​ឆ្នាំ១៩៨៤និង២០០០ ហើយ​ធ្លាប់​ទទួល​បាន​​ជើងឯករង​១លើក​គឺ​ឆ្នាំ២០១៦។ ក្រុមជម្រើសជាតិបារាំង​ បាន​ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ​៣​លើក។

៥. ក្រុមជម្រើសជាតិរុស្សី

ក្រុមជម្រើសជាតិរុស្សី ធ្លាប់ឈ្នះជើងឯកអឺរ៉ូ១លើកក្នុងឆ្នាំ១៩៦០ ហើយឈ្នះជើងឯករង​៣លើក​គឺ​ឆ្នាំ១៩៤៦ ១៩៧២ និង១៩៨៨។ រុស្សី ​បាន​ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៤លើក ប៉ុន្តែ​ឈ្នះ​ជើង​ឯក​តែ​១​ដង​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ ក្រុមជម្រើស​ជាតិ​​ឆែក ព័រទុយហ្គាល់ ស្លូវាគី ហុល្លង់ ដាណឺម៉ាក់ និង​ក្រិក ធ្លាប់​បាន​ឈ្នះ​១​លើក​ដូច​គ្នា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម