កីឡា
អ្នកចាំទី២រូបរក្សាសំណាញ់ទីមិនឲ្យដៃគូស៊ុតចូលច្រើនបំផុតក្នុងពានរង្វាន់ EURO
អ្នកចាំទីជាកីឡាករសំខាន់មួយរូបដែលមិនអាចខ្វះបាននៅទីលានបាល់ទាត់ ជាពិសេសពួកគេជាកីឡាករចុងក្រោយរារាំងពីការស៊ុតរបស់គូប្រកួត។ ខាងក្រោមនេះជាអ្នកចាំទីរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលច្រើនបំផុតក្នុងពានរង្វាន់ EURO។

១. អ្នកចាំទី Edwin van der Sar
លោក Edwin van der Sar ដែលជាអតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិហុល្លង់ បច្ចុប្បន្នវ័យ៥៣ឆ្នាំ បានបង្ហាញខ្លួនចំនួន៤លើកក្នុងព្រឹត្តិការណ៍ EURO ជុំចុងក្រោយគឺឆ្នាំ១៩៩៦ ២០០០ ២០០៤ និង២០០៨។ លោកបានបង្ហាញខ្លួនលើទីលាន១៦ប្រកួត គិតជានាទីបាន១៥៣៤នាទី ហើយរក្សាសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលបាន៩លើក។

២. អ្នកចាំទី Iker Casillas
លោក Iker Casillas វ័យ៤៣ឆ្នាំ ដែលជាអតីតអ្នកចាំទីក្រុមជម្រើសជាតិអេស្ប៉ាញ ជាប់ឈ្មោះក្នុងជម្រើសជាតិក្នុងការប្រកួតជុំចុងក្រោយ EURO ចំនួន៤លើកគឺឆ្នាំ២០០០ ២០០៤ ២០០៨ ២០១២ និង២០១៦ ប៉ុន្តែលោកបានបង្ហាញខ្លួនលើទីលានតែ៣លើកចុងក្រោយប៉ុណ្ណោះ។ លោកបានរក្សាសំណាញ់ទីមិនឲ្យគូរប្រកួតស៊ុតបញ្ចូលទី៩ប្រកួត និងជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះជើងឯក EURO ២លើកគឺឆ្នាំ២០០៨ និង២០១២៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


