កីឡា
ភរិយា មិត្តស្រីរបស់តារាបាល់ទាត់អង់គ្លេសបង្ហាញខ្លួនការប្រកួតអឺរ៉ូយប់មិញ
កាលពីយប់មិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទទួលបានជ័យជម្នះ លើក្រុមជម្រើសជាតិ ស៊ែប៊ី ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូល ព្រឹត្តិការណ៍អឺរ៉ូ ២០២៤ នៅប្រទេសអាល្លឺម៉ង់។
ថ្វីបើគ្រប់គ្រងការប្រកួតបានច្រើន ប៉ុន្តែអង់គ្លេសរកបានតែ១គ្រាប់ប៉ុណ្ណោះដែលធ្វើបានសម្រេចដោយតារាឆ្នើម Bellingham របស់ Real Madrid នៅនាទី១៣។ ឥឡូវនេះអង់គ្លេសមាន៣ពិន្ទុ កំពុងឈរលើកំពូលតារាងពូល C ជាបណ្តោះអាសន្ន ខណៈ ដាណឺម៉ាក និង ស្លូវេនី មាន១ពិន្ទុដូចគ្នា បន្ទាប់ពីស្មើគ្នា ១-១ ហើយ ស៊ែប៊ី នៅបាតតារាង។
ការប្រកួតសន្សំពិន្ទុបន្ទាប់ អង់គ្លេស ជួប ដាណឺម៉ាក ថ្ងៃទី២០ ខែមិថុនា និងចុងក្រោយជួប ស្លូវេនី ថ្ងៃទី២៥ ខែមិថុនា។
សម្រាប់ការប្រកួតកាលពីយប់មិញមានក្រុមគ្រួសាររបស់តារាបាល់ទាត់អង់គ្លេសជាច្រើនបានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ដើម្បីគាំទ្រ លើកទឹកចិត្តដល់សំណព្វចិត្តរបស់ខ្លួន ក៏ដូចជាក្រុមបល់ទាត់ជម្រើសជាតិអង់គ្លេស។



ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane និងភរិយា បន្ទាប់ពីការប្រកួតឈ្នះ ស៊ែប៊ី ដោយលទ្ធផល ១-០។


ខ្សែការពារអង់គ្លេស Kyle Walker និងភរិយ Annie Kilner នៅពេលអង់គ្លេសប្រកួតជាមួយ ស៊ែប៊ី


ខ្សែបម្រើអង់គ្លេស Conor Gallagher ជាមួយមិត្តស្រី Aine Kennedy បន្ទាប់ពីការប្រកួតចប់

នាង Anouska Santos ជាមិត្តស្រីរបស់ ខ្សែការពារអង់គ្លេស Luke Shaw អំឡុងពេលការប្រកួតជាមួយ ស៊ែប៊ី


នាង Tolami Benson មិត្តស្រីរបស់ខ្សែប្រយុទ្ធអង់គ្លេស Bukayo Saka នៅកីឡដ្ឋានពេលប្រកួត

នាង Megan ភរិយារបស់អ្នកចាំទីអង់គ្លេស Jordan Pickford ពេលទៅដល់កីឡដ្ឋានមុនការប្រកួតជាមួយស៊ែប៊ី



នាង Ellie Alderson មិត្តស្រីរបស់ខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins


តារាស្រី Dani Dyer ជាមិត្តស្រីរបស់ខ្សែបម្រើអង់គ្លេស Jarrod Bowen

នាង Olivia Naylor មិត្តស្រីរបស់ខ្សែការពារអង់គ្លេស John Stone
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


