កីឡា
រឿងសំខាន់ៗត្រូវដឹងមុន ព័រទុយហ្គាល់ ប៉ះ ឆេក យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បើកឆាកអឺរ៉ូ ឆ្នាំ២០២៤ ប៉ះ ឆេក វេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា នៅកីឡដ្ឋាន Red Bull ក្រោមការដឹកនាំការប្រកួតដោយអាជ្ញាកណ្តាលសញ្ជាតិអ៉ីតាលី Marco Guida។

លទ្ធផលល្អបំផុតក្នុងពានរង្វាន់អឺរ៉ូ
ក្រុមជម្រើសជាតិទាំងពីរធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ២លើកដូចគ្នាក្នុងពានរង្វាន់អឺរ៉ូ និងធ្លាប់ឈ្នះជើងឯក ជើងឯករងម្តងម្នាក់ដូចគ្នា។ ឆេក បានឡើងវគ្គផ្តាច់ព្រ័ត្រលើកទី១ក្នុងឆ្នាំ១៩៧៦ ហើយបានក្លាយជាជើងឯក និងឡើងវគ្គផ្តាច់ព្រ័ត្រលើកទី២ ឆ្នាំ១៩៩៦ បានត្រឹមរងជើងឯក។
ព័រទុយហ្គាល់ បានឡើងវគ្គផ្តាច់ព្រ័ត្រលើកទី១នៅឆ្នាំ២០០៤នៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ហើយឡើងវគ្គផ្តាច់ព្រ័ត្រលើកទី២ ឆ្នាំ២០១៦ នៅប្រទេសបារាំង បានក្លាយជាជើងឯក។
ការស្ទង់មតិ
ព័រទុយហ្គាល់ ឈានជើងចូលទីលានយប់នេះជាមួយក្តីសង្ឃឹមខ្ពស់ក្នុងនាមជាក្រុមខ្លាំងមួយប្រចាំតំបន់អឺរ៉ុប ខណៈមានព្យាករណ៍មុនការប្រកួតគឺ ព័រទុយហ្គាល់ មាន៦៦.២%នឹងទទួលបានជ័យជម្នះ ប្រៀបធៀបជាមួយឆេកមានតែ៣៣.៣%ប៉ុណ្ណោះ។
កំណត់ត្រា

តារាជើងស៊ុត Cristiano Ronaldo កំពុងកាន់កំណត់ត្រាក្នុងការប្រកួតលើទីលានច្រើនបំផុតគឺ២៥ប្រកួត កំណត់ត្រារកបានគ្រាប់បាក់ច្រើនជាងគេបំផុតគឺ១៤គ្រាប់ និងកំណត់ត្រា Assists បានច្រើនជាងគេបំផុតគឺ៦លើកគិតចាប់ពីឆ្នាំ១៩៧២។
ប្រវត្តិជួបគ្នា
នេះជាការជួបគ្នាលើកទី៤របស់ក្រុមជម្រើសជាតិទាំងពីរ គិតតាំងពីឆ្នាំ១៩៩៦ ខណៈមានអ៉ីតាលី និងអេស្ប៉ាញ ជាក្រុមប៉ះគ្នាច្រើនបំផុតក្នុងពានរង្វាន់អឺរ៉ូនៅជុំចុងក្រោយ គឺ៥លើក។ ជួបគ្នា៣លើកកន្លងមកគឺឆ្នាំ១៩៩៦ ឆេក បានយកឈ្នះ ១-០ ប៉ុន្តែឆ្នាំ២០០៨ ព័រទុយហ្គាល់ ឈ្នះ ៣-១ និងឆ្នាំ២០១២ បន្តឈ្នះ ១-០។ និយាយពីជួបគ្នា៤លើកចុងក្រោយគ្រប់កម្មវិធី ព័រទុយហ្គាល់ឈ្នះទាំងអស់។

យុទ្ធសាស្ត្រវាយលុកប៉ះក្បួនការពារ
ជំនួបនេះនឹងក្លាយជាការប្រកួតមួយដែលព័រទុយហ្គាល់វាយលុកសម្រុកខ្លាំង បង្ខំឲ្យសាធារណរដ្ឋឆេកនឹងប្រើក្បួនការពារ។ តំបន់ប្រយុទ្ធរបស់ព័រទុយហ្គាល់គឺ Ronaldo ជាខ្លាចាស់កំពូលបទពិសោធ បូករួមជាមួយ Rafael Leão, Bernardo Silva, João Félix, Pedro Neto, Diogo Jota និង Gonçalo រួមទាំងតារាវ័យក្មេង Francisco Conceição និងខ្សែបម្រើឆ្នើម Bruno Fernandes។
លទ្ធភាពជម្រើស១១នាក់ដំបូង
ព័រទុយហ្គាល់
- អ្នកចាំទី៖ Diogo Costa
- ខ្សែការពារ៖ Concalo Inacio, Ruben Dias, និង Anonio Silva
- ខ្សែបម្រើ៖ Vitinha, Bruno Fernandez, Joao Cancelo និង Diogo Dalot
- ប្រយុទ្ធ៖ Rafael Leao, Bernardo Silva និង Ronaldo
ឆេក
- អ្នកចាំទី៖ Stanek
- ខ្សែការពារ៖ L. Krejci, R. Hranac, និង T. Holes
- ខ្សែបម្រើ៖ D. Doudera, L. Provod, T. Soucek, និង V. Coufal
- ខ្សែប្រយុទ្ធ៖ A. Hlozek, P. Schick និង A. Barak
លទ្ធផលអាច ព័រទុយហ្គាល់ ២-១ ឆេក
មួយរយៈពេលចុងក្រោយ ក្រុមសាធារណរដ្ឋឆេកបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ដែរ ដូច្នេះទំនងជាព័រទុយហ្គាល់មិនអាចការពារសំណាញ់ទី១របស់ខ្លួនបានល្អស្អាតនោះទេ។ លទ្ធផលអាច ព័រទុយហ្គាល់ ឈ្នះឆេក ដោយគ្រាប់បាល់ ២-១ ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


