កីឡា
Mbappe ស្ថិតក្នុងការតាមដាន ពីរបួសច្រមុះធ្ងន់ធ្ងរយប់មិញ
កីឡាករ Kylian Mbappe បានរងរបួសច្រមុះយ៉ាងធ្ងន់ធ្ងរ ក្រោយប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ជម្រើសជាតិអូទ្រីស រហូតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្រោយបញ្ចប់ការប្រកួត។

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងមិនទាន់អាចបញ្ជាក់បានថា Kylian Mbappe នឹងអាចត្រឡប់មកជួយក្រុមបារាំងវិញទាន់ពេលវេលាឬយ៉ាងណាទេ នៅពេលត្រូវជួបហុល្លង់ នាថ្ងៃសុក្រនេះ។
លោក Didier បាននិយាយថា៖«ស្ថានភាពរបស់គេមិនសូវល្អប្រសើរទេ។ គាត់កំពុងនៅជាមួយបុគ្គលិកពេទ្យ។ ខ្ញុំមិនអាចប្រាប់ពីអ្វីផ្សេងទៀតបានទេ។ ច្រមុះរបស់គាត់បានបុកយ៉ាងខ្លាំង។ យើងត្រូវពិនិត្យមើល ហើយបុគ្គលិកពេទ្យកំពុងមើលថែគាត់»។

ការប្រកួតយប់នេះក្រុមជម្រើសជាតិបារាំង ធ្វើមិនសូវបានល្អទេ ដោយបានយកអូទ្រីសយ៉ាងតានតឹងក្នុងលទ្ធផល ១-០ ដោយសារចូលទីខ្លួនឯងរបស់ខ្សែការពារអូទ្រីស។ បារាំងត្រូវជួបហុល្លង់ ថ្ងៃទី២២ ខែមិថុនា សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី២៕
ប្រភព៖ Theguardian
ប្រែសម្រួល៖ ផា រតនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


