កីឡា
Ronaldo យំសោកស្តាយ ក្រោយស៊ុតពិន័យ១១ម៉ែត្រមិនចូលយប់មិញ
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានយំសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីរូបគេស៊ុតពិន័យ១១ម៉ែត្រមិនចូលក្រុមជម្រើសជាតិ ស្លូវេនី ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2024 កាលពីយប់មិញ។

ក្នុងការប្រកួតនេះ ព័រទុយហ្គាល់ បានព្យាយាមដាក់សម្ពាធ និងគ្រប់គ្រងការប្រកួតយ៉ាងខ្លាំង ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ ស្លូវេនី បានទេ បើទោះបីជាមានឱកាសស៊ុតជាច្រើនលើកក៏ដោយ។ ដល់នាទី៩០+៥ ព័រទុយហ្គាល់ ទទួលបានពិន័យ១១ម៉ែត្រដែលជាក្តីសង្ឃឹមធំបំផុត ស្របពេលនាទីជិតចប់ការប្រកួតទៅហើយ ប៉ុន្តែតារាជើងស៊ុតវ័យកាន់តែច្រើន Ronaldo ស៊ុតទៅផ្នែកខាងស្តាំ ត្រូវបានអ្នកចាំទីស្លូវេនី Jan Oblak សង្គ្រោះបាល់បានជោគជ័យ។
ការស៊ុតបាល់មិនបានសម្រេចនេះបានធ្វើឲ្យ Ronaldo ស្រក់ទឹកភ្នែកយំសោកស្ថាយយ៉ាងខ្លាំង ត្រូវបានមិត្តរួមក្រុមលួងលោមជាបន្តបន្ទាប់ ខណៈការប្រកួតមិនទាន់បញ្ចប់ ពីព្រោះលទ្ធផលស្មើគ្នា ០-០ ដូច្នេះត្រូវបន្ថែម១៥នាទីពីរដង។ សម្រាប់ការបន្ថែមម៉ោងនេះក្រុមទាំងពីរនៅតែគ្មានគ្រាប់បាល់កើតឡើងទៀត។
ដើម្បីរកឲ្យឃើញក្រុមឈ្នះឡើងទៅកាន់វគ្គបន្ត ការប្រកួតតម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្តី។ អ្នកចាំទី Diogo Costa របស់ព័រទុយហ្គាល់ពិតជាធ្វើបានល្អឥតខ្ចោះដោយបដិសេធបាល់ទាំង៣គ្រាប់របស់ ស្លូវេនី ខណៈ Ronaldo, Fernandes និង Silva ស៊ុតចូលទាំង៣គ្រាប់ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-០។ Costa បានក្លាយជាអ្នកចាំទីទី១ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Euro ដែលបានសង្គ្រោះបាល់៣គ្រាប់ជាប់គ្នា។

ការសង្គ្រោះបាល់ដ៏ល្អឥតខ្ចោះបានធ្វើឲ្យប្រធានក្រុម Ronaldo ប្រែទឹកមុខពីសោកស្តាយក្លាយជាទឹកមុខញញឹមស្រស់ស្រាយពោរពេញដោយកម្លាំងចិត្តក្នុងការបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
រហូតដល់ពេលនេះឆ្លងកាត់៤ប្រកួតហើយ គឺវគ្គសន្សំពិន្ទុ៣ប្រកួត និងវគ្គ១៦ក្រុមចុងក្រោយ Ronaldo នៅមិនទាន់រកបានគ្រាប់បាល់ទេ ក្រៅពីការស៊ុតប៉េណាល់ទីកាត់សេចក្តីកាលពីយប់មិញ បើទោះបីរូបគេបានលេងពេញៗនាទីក៏ដោយ។
វគ្គ៨ក្រុមចុងក្រោយ ព័រទុយហ្គាល់ ធ្វើការកាន់តែធ្ងន់ថែមទៀតនៅពេលត្រូវជួបក្រុមខ្លាំង បារាំង៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


