កីឡា
កីឡាករ អង់ត្វ័ន ម៉ាតាំងក្លូដ ប្រកួតល្ងាចនេះប៉ះបេក្ខភាព៨១នាក់ នៅអូឡាំពិក
កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ប្រកួតវេលាម៉ោង១១:១៨នាទីព្រឹក (ម៉ោង៤:១៨នាទីល្ងាចនៅកម្ពុជា) នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។

កីឡាករ អង់ត្វ័ន ម៉ាតាំងក្លូដ នឹងប្រកួតវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ស្ថិតនៅអាងទី២ លេខរៀងទី៣។ វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះមានកីឡាករចំនួន៨១នាក់មកពីទូទាំងពិភពលោក។
ការប្រកួតត្រូវធ្វើឡើង៣ដំណាក់កាល។ ដំណាក់កាលទី១គឺវគ្គជម្រុះបឋមដែលមានបេក្ខភាព៨១រូបដែលត្រូវជ្រើសរើសយកតែ១៦រូបចុងក្រោយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដំណាក់កាលទី២គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាពទាំង១៦រូប ត្រូវប្រជែងគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលមាន៨រូបចុងក្រោយ។ ដំណាក់កាលទី៣គឺវគ្គផ្តាច់ព្រ័ត្រ បេក្ខភាពទាំង៨រូបចុងក្រោយត្រូវប្រជែងគ្នាដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ។
អូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន កីឡាករអាមេរិក Caeleb Dressel ជាម្ចាស់មេដាយមាស លើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះដោយរូបគេប្រើថិរវេលា ៤៧.០២វិនាទី ប៉ុន្តែឆ្នាំ២០២៤រូបគេមិនបានចូលរួមការពារតំណែងមេដាយមាសរបស់ខ្លួនទេ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


