កីឡា
ក្រុមបាល់ទះយុវជនកម្ពុជា នឹងបានលេងលីគ និងពានសម្តេច ស ខេង ស្វ័យប្រវត្តិ
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្រេចដាក់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) ឲ្យលេងក្នុងលីគបាល់ទះកំពូលកម្ពុជា (តេជោលីគ) និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ពានធំលំដាប់ទី២នៅកម្ពុជាដោយស្វ័យប្រវត្តិ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា បន្ទាប់ពីក្រុមបាល់ទះកម្ពុជាអាយុ២០ឆ្នាំបានប្រមូលផ្តុំហ្វឹកហាត់ និងចេញទៅប្រកួតជម្រុះជើងឯកអាស៊ីអាយុ២០ឆ្នាំ (U20 Asian Volleyball Championship) ឆ្នាំ២០២៤ នៅប្រទេសថៃជាមួយក្រុម U20 វៀតណាម គឺពួកគាត់បានបង្ហាញសមត្ថភាពមួយកម្រិត។
ក្រោយមក ពួកគាត់បានបន្តហ្វឹកហាត់ និងបានចេញទៅប្រកួតពានរង្វាន់ប៉ូលិសមួយនៅប្រទេសវៀតណាម។ លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា ពួកគាត់បានបង្ហាញសមត្ថភាពកាន់តែល្អជាងការប្រកួតនៅថៃ។ លោកថា ៖«ការបញ្ចេញស្នាដៃរបស់យុវជនយើងជាមួយក្លិបអាជីពវៀតណាម យើងប្រើកីឡាករយុវជន តែគេប្រើកីឡាករក្លិបអាជីព។ ពេលនោះកម្រិតនៃការលេងរបស់យើងពីមួយប្រកួតទៅមួយប្រកួតឃើញថា គុណផលរបស់ពួកគាត់កើនឡើង»។

«ទោះបីជាយើងបានប្រមូលផ្តុំហ្វឹកហាត់រយៈពេល៥ទៅ៦ខែពិតមែន តែបើគ្មានការប្រកួតទេគឺយើងអត់ដឹងថា គុណផលរបស់ពួកគាត់ឡើង ឬថយចុះទេ។ ពេលបញ្ចេញថ្វីដៃក្នុងពានប៉ូលិសនៅវៀតណាមគឺក្រុម U20 របស់យើងចាប់ផ្តើមវិវត្តទៅមុខគួរឲ្យកត់សំគាល់គឺយើងមានលទ្ធភាពប្រជែងជាមួយក្លិបអាជីពវៀតណាម ហើយបានយកឈ្នះពួកគេថែមទៀត»។ លោក អាំង សិរីពិដ្ឋ បានរៀបរាប់។
លោកបានបន្ថែមថា ក្រោយពេលត្រឡប់មកពីវៀតណាម ពួកគាត់នឹងព្យាយាមកែលំអកំហុស និងចំណុចខ្វះខាតដើម្បីអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៀត។ នៅពេលពួកគាត់អភិវឌ្ឍខ្លួនកាន់តែប្រសើរ ពួកគាត់នឹងទទួលបានឱកាសទៅប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។

ដើម្បីឲ្យយុវជនបន្តវេនពីរៀមច្បងបាន ក្រុម U20 កម្ពុជានឹងត្រូវចូលលេងពានលីគបាល់ទះកំពូលកម្ពុជា និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដោយស្វ័យប្រវត្តិចាប់ពីរដូវកាលក្រោយ។
លោក អាំង សិរីពិសិដ្ឋ បានទម្លាយឲ្យដឹងថា ៖«ក្រុម U20 កម្ពុជានឹងចូលលេងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ហើយពួកគាត់នឹងមានកៅអីដោយស្វ័យប្រវត្តិដើម្បីលេងតេជោលីគ។ ធ្វើបែបនេះគឺដើម្បីសម្រួចសមត្ថភាពរបស់ពួកគាត់ ពីព្រោះពួកគាត់ជាក្រុមគោលដៅយើងដើម្បីតម្រង់ទិសសម្រាប់ស៊ីហ្គេម»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


