កីឡា
សួន ចាន់ណារ៉ូ សម្លឹងឃើញយុវជន កែវ ស្រេងលីហួរ អាចជំនួសខ្លួនបាន
ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានសម្លឹងឃើញយុវជនអាយុ១៩ឆ្នាំ កែវ ស្រេងលីហួរ អាចជំនួសតំណែងរបស់ខ្លួនបានពេលអនាគត។
សួន ចាន់ណារ៉ូ ដែលធ្លាប់បានប្រកាសចូលនិវត្តន៍ក្រោយចប់ស៊ីហ្គេម ឆ្នាំ២០២៣ បានលើកឡើងថា យុវជន កែវ ស្រេងលីហួរ ដែលមានអាយុ១៩ឆ្នាំ កម្ពស់១.៩១ម៉ែត្រ មានបច្ចេកទេសលេងប្រហែលខ្លួនដែរ។ ឆ្លើយតបទៅនឹងសំណួរថាតើសម្លឹងឃើញកីឡាកររូបណាអាចជំនួសខ្លួនបាននាពេលអនាគត រូបគេបាននិយាយថា ៖«សម្រាប់ខ្ញុំមើលឃើញហើយគឺកីឡាករ កែវ ស្រេងលីហួរ។ គាត់ល្អ និយាយរួមស្ទីលលេងគឺគាត់លេងតាមខ្ញុំ ប៉ុន្តែគ្រាន់តែចិត្តរបស់គាត់នៅស្រាល»។
សួន ចាន់ណារ៉ូ ប្រាប់ថា ៖«ចិត្តអត់សូវធ្ងន់ទេ លក្ខណៈថា ចិត្តគាត់ឆាប់ឆេវឆាវ។ ពេលក្រុមមានបាល់អាតាក់ ឬចាញ់គេពីរបីពិន្ទុ គាត់គ្រប់គ្រងអារម្មណ៍ក្នុងការប្រកួតអត់បានទេ។ ខ្ញុំមើលការប្រកួតរបស់គាត់នៅថៃ ឬនៅវៀតណាម។ បទពិសោធរបស់គាត់ច្រើនដែរ តែចិត្តយើងជាប្រធានក្រុមគឺយើងត្រូវធ្ងន់ជាងគេ ហើយមិនអាចឆាប់ឆេវឆាវបានទេ។ ប្រសិនបើយើងឆាវឆាយគឺកូនក្រុមយើងនឹងទៅតាមយើងទាំងអស់»។

សួន ចាន់ណារ៉ូ ដែលជាប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាចត្រូវបានចាត់ទុកជាអ្នកប៉ះសេដ៏ឆ្នើមបំផុតនៅប្រទេសកម្ពុជាដែលមិនទាន់កីឡាកររូបណាជំនួសរូបគេបានឡើយនាពេលបច្ចុប្បន្ន ហេតុដូច្នេះហើយទើបបានជារូបគេត្រូវបានកោះហៅចូលជម្រើសជាតិវិញ។
កែវ ស្រេងលីហួរ ធ្លាប់បានផ្តល់បទសម្ភាសដល់«កម្ពុជាថ្មី»កាលពីខែមេសា ឆ្នាំ២០២៤ ថា រូបគេតែងតែតាមដាន និងរៀនសូត្រពីរៀមច្បងឆ្នើមគឺ សួន ចាន់ណារ៉ូ។

កែវ ស្រេងលីហួរ បានចាប់ផ្ដើមលេងបាល់ទះតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ទើបបានចូលរួមជាមួយក្រុមយុវជនបាល់ទះក្រសួងមហាផ្ទៃ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាយអេសអាយផាប។ បន្ទាប់មករូបគេបានចូលរួមប្រកួតពានរង្វាន់ World Police & Fire Games 2023, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លីគបាល់ទះកំពូលកម្ពុជា និងពានរង្វាន់ Special Volleyball Cup។
ឆ្នាំ២០២៤ ស្រេង កែវលីហួរ ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំទៅប្រកួតជម្រុះ ជើងឯកអាស៊ី ASIAN MEN’S U20 នៅប្រទេសថៃ និងប្រកួតពានរង្វាន់ប៉ូលិស នៅប្រទេសវៀតណាមកាលពីពីរខែមុន ប៉ុន្តែរូបគេត្រូវបានកោះចូលរួមជម្រើសជាតិក្រុមធំដែលប្រកួតបានរង្វាន់ SEA V. League Challenge ឆ្នាំ២០២៤ទេ៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


