កីឡា
លោកគ្រូ ភា សុភ័ក្ត្រា ផ្តាំទៅអាជ្ញាកណ្តាល ឃិន ឧសីហា ក្រោយទទួលពិន័យ
លោក ភា សុភ័ក្ត្រា គ្រូបង្វឹករបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានយល់ព្រមទទួលយកការដាក់ពិន័យ និងសម្រេចបន្តចូលរួមប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជាវិញ បន្ទាប់ពីក្លិបបានជំទាស់នឹងការពិន័យ ក្រោយលោកអាជ្ញាកណ្តាលកាត់សេចក្តីមិនត្រឹមត្រូវ។
កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ Tiffy Army បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយថា ៖«បន្ទាប់ពីការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ និងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាបាល់ទាត់ ព្រមទាំងគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាច្រើនលើកមក ថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានសម្រេចចិត្តបន្តការប្រកួតតាមកាលវិភាគរបស់ក្រុមហ៊ុនលីគកម្ពុជា និងយល់ព្រមទទួលយកតាមការពិន័យមកលើគ្រូបង្គោល កីឡាករ និងមន្ត្រីរបស់សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយឈរលើស្មារតី រួមគ្នាអភិវឌ្ឍវិស័យកីឡាបាល់នៅកម្ពុជាយើង»។
ក្លិបបានបន្ថែមថា ៖«សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមសំណូមពរដល់បងប្អូនអ្នកគាំទ្រ ទាំងអស់សូមបន្តការគាំទ្រ វិស័យបាល់ទាត់កម្ពុជា យើងឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត»។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ លោក ភា សុភ័ក្ត្រា បានសរសេរសារត្រងទៅកាន់លោកអាជ្ញាកណ្តាល ឃិន ឧសីហា ដោយមានខ្លឹមសារថា ៖«សូមលោក សីហា រៀនសូត្របន្ថែម និងចងចាំកំហុសមួយនេះ ហើយកុំបង្ខំឲ្យគ្រូដទៃបញ្ចេញកាយវិការមិនល្អដូចខ្ញុំ។ អរគុណសហព័ន្ឋបាល់ទាត់ និងក្រុមហ៊ុន CPL ដែលបានកាត់បន្ថយការពិន័យចំពោះខ្ញុំ»។
សូមរម្លឹកថា ការប្រកួតវាង Tiffy Amry និង វិសាខា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅស្តាតចាស់ បញ្ចប់ទៅដោយភាពចម្រូងចម្រាសខ្លាំងដោយលោកអាជ្ញាកណ្តាល ឃិន ឧសីហា បានធ្វើឲ្យមានកំហុសឆ្គង២យ៉ាង។ ទី១ បាល់ប៉ះដៃរបស់កីឡាករវិសាខាខ្លួនឯង ប៉ុន្តែអាជ្ញាកណ្តាលផ្តល់ពិន័យ១១ម៉ែត្រទៅវិសាខា និងទី២បាន Offside តែអាជ្ញាកណ្តាលផ្តល់គ្រាប់បាល់ទៅវិសាខា ដែលបញ្ចប់ការប្រកួត វិសាខា ឈ្នះ ៣-១។
ការប្រកួតនោះបានជំរុញឲ្យគ្រូ ភា សុភ័ក្ត្រា កីឡាករ និងមន្ត្រីក្លិប Tiffy Army បង្ហាញកាយវិការប្រឆាំង និងតវ៉ាខ្លាំង។ កាយវិការតវ៉ាទាំងនោះទទួលបានកាតក្រហមជាច្រើនថែមទៀត។
ក្រោយមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលកំហុសគឺអាជ្ញាកណ្តាលពិតជាកាត់សេចក្តីមិនត្រឹមត្រូវមែន។ យ៉ាងណា កាយវិការ និងការតវ៉ារបស់ក្លិប Tiffy Army នៅតែត្រូវពិន័យដដែល ប៉ុន្តែមានការបន្ធូរបន្ថយច្រើន។
តាមសេចក្តីសម្រេចនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ភា សុភ័ក្ត្រា ត្រូវពិន័យមិនឲ្យដឹកនាំការប្រកួតចំនួន១៥លើក និងពិន័យជាប្រាក់២លានរៀល ប៉ុន្តែមានការបន្ធូរបន្ថយដោយត្រូវអនុវត្តជាក់ស្តែងតែ៥ប្រកួតដំបូង។
កីឡាករ ជឿន ណាចា ត្រូវពិន័យមិនឲ្យលេង៤ប្រកួត និងប្រាក់២៥ម៉ឺនរៀល ប៉ុន្តែបន្ថូរបន្ថួយដោយត្រូវអនុវត្តតែ២ប្រកួត។ កីឡាករ Balanga Agostinho Josemar ត្រូវពិន័យមិនឲ្យលេង៣ប្រកួត និងប្រាក់២៥ម៉ឺនរៀល ប៉ុន្តែអនុវត្ត២ប្រកួត។ កីឡាករ អ៊ុព កាម៉ុល ត្រូវពិន័យមិនឲ្យចូលលេង៤ប្រកួត និងប្រាក់៥០ម៉ឺនរៀល តែអនុវត្ត៣ប្រកួត។
ការពិន័យទាំងនេះបើកផ្លូវឲ្យ ក្លិប Tiffy Army ប្តឹងជំទាស់ទៅឧទ្ធណ៍ ហើយក្លិបក៏បានប្តឹងជំទាស់ដែលក្រោយមកក៏មានការប្រជុំដោះស្រាយជាបន្តបន្ទាប់រហូតមានការបន្ថូរបន្ថយច្រើន។ ទីបំផុតក្លិបទទួលយកការពិន័យ និងសម្រេចបន្តសកម្មភាពក្នុងលីគកំពូលកម្ពុជាវិញក្នុងស្មារតីរួមគ្នាដើម្បីបាល់ទាត់កម្ពុជា។
តាមសេចក្តីចុងក្រោយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កាត់បន្ថយពិន័យ លោក ភា សុភ័ក្ត្រា មកសល់ត្រឹម៣ប្រកួត ប៉ុន្តែកម្កល់ទឹកប្រាក់ដដែល។ បន្ថយពិន័យកីឡាករ ជឿន ណាចា មកត្រឹម១ប្រកួត និងលុបចោលពិន័យជាប្រាក់។ បន្ថយពិន័យកីឡាករ Josemar មកសល់ត្រឹម១ប្រកួត និងលុបចោលពិន័យជាប្រាក់។ បន្ថយពិន័យកីលាករ អ៊ុព កាម៉ុល មកសល់ត្រឹម២ប្រកួត និងបន្ថយពិន័យប្រាក់មកត្រឹម២៥ម៉ឺនរៀល៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
កីឡា៤ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា