កីឡា
វិសាខា ប៉ះ ពីភ្នំពេញក្រោន លើកទី៣ រដូវកាលនេះ
ក្លិបបាល់ទាត់ វិសាខា បើកទ្វារផ្ទះរបស់ខ្លួន ទទួលក្រុមខ្លាំង ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជើងទី១ វគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ។

វានឹងក្លាយជាការប្រកួតមួយដ៏ជក់ចិត្តប្រចាំសប្តាហ៍នេះ បន្ទាប់ពីក្រុមទាំងពីរបានជួបគ្នា២លើកក្នុងរដូវកាលនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ជួបគ្នាជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ វិសាខា ដោយលទ្ធផល ៤-២ ប៉ុន្តែពេលនោះ វិសាខា មានគ្នា១០នាក់ ដោយសារកីឡាករ អ៊ុក សុវណ្ណ បានកាតក្រហម បន្ទាប់ពីរងពិន័យកាតលឿងពីរដង។ យ៉ាងណា នៅជើងទី២នៅទឹកដី វិសាខា ក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣។
៥ប្រកួតចុងក្រោយរបស់ វិសាខា ទទួលបានជ័យជម្នះ៤លើក និងចាញ់១លើក ខណៈភ្នំពេញក្រោន ទទួលបានជ័យជម្នះ៣លើក ស្មើ១លើក និងចាញ់១លើក។ វិសាខា មានទម្រង់លេងគួរឲ្យកត់សំគាល់នាប៉ុន្មានប្រកួតចុងក្រោយ។ ជាពិសេស ពួកគេបានយកឈ្នះ បឹងកេត ដោយលទ្ធផល ២-០។

ចំណែកភ្នំពេញក្រោន ហាក់មិនសូវបានគ្រាប់បាល់ច្រើននាប៉ុន្មានប្រកួតចុងក្រោយ។ ពួកគេបានត្រឹមស្មើ អង្គរថាយហ្គឺរ ១-១ និងចុងក្រោយបំផុតឈ្នះ ISI ដង្កោសែនជ័យ ២-១។ តាមរយៈទម្រង់នេះ ម្ចាស់ផ្ទះ វិសាខា បានដាក់គោលដៅស្វែងរកឲ្យបានពិន្ទុពីក្រុមភ្ញៀវ។

កម្មវិធីប្រកួតជុំទី៣ វគ្គ៦ក្រុមចុងក្រោយ
- វិសាខា vs ភ្នំពេញក្រោន ថ្ងៃសៅរ៍ ទី២២ កុម្ភៈ (ជើងទី១ ភ្នំពេញក្រោន ឈ្នះ ៤-២ និងជើងទី២ ស្មើគ្នា ៣-៣)
- ណាហ្គាវើលដ៍ vs អង្គរថាយហ្គឺរ ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ (ជើងទី១ ណាហ្គាវើលន៍ ចាញ់ ០-១ និងជើងទី២ ស្មើគ្នា ១-១)
- ព្រះខ័នរាជស្វាយរៀង vs បឹងកេត ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ (ជើងទី១ បឹងកេត ចាញ់ ១-២ និងជើងទី២ ចាញ់ ២-០)
តារាងពិន្ទុបណ្តោះអាសន្ន
- ព្រះខ័នរាជស្វាយរៀង មាន៥២ពិន្ទុ
- ភ្នំពេញក្រោន មាន៥១ពិន្ទ
- វិសាខា មាន៤៤ពិន្ទុ
- អង្គរថាយហ្គឺរ មាន៣៧ពិន្ទុ
- ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
- បឹងកេត មាន៣០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


