កីឡា
សំបុត្រទស្សនា ព្រះខ័នរាជស្វាយរៀង ទទួលបានគូប៉ុងមើលកុន និងឱកាសឈ្នះរង្វាន់ម៉ូតូ
សំបុត្រចូលទស្សនាការប្រកួតផ្ទាល់រវាងព្រះខ័នរាជស្វាយរៀង និង Shan United នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នឹងទទួលបានគូប៉ុងមើលភាពយន្តនៅរោងកុនដ៏ទំនើប និងមានឱកាសឈ្នះរង្វាន់ម៉ូតូថែមទៀត។

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសថា សម្រាប់សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា Shan United FC មានដាក់លក់ហើយនៅរោងភាពយន្តលេជេន សាខាអេដេនហ្គាដិន ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។
សំបុត្រនេះនេះផ្តល់ជូនជាពិសេសគឺ អ្នកទិញសំបុត្រចំនួន ២២៥០នាក់ដំបូង នឹងទទួលបានគូប៉ុងទស្សនាភាពយន្តបែប 3D នៅរោងភាពយន្ត Legend Cinema មួយសន្លឹកភ្លាមៗ។
ជាពិសេសទៀតនោះ បងប្អូនដែលបានទៅទស្សនាផ្ទាល់សប្បាយរីករាយ លើកទឹកចិត្តដល់ក្លិបតំណាងកម្ពុជាហើយមានឱកាសឈ្នះរង្វាន់ម៉ូតូថែមទៀតដែលក្លិបបានត្រៀមរហូតដល់៥គ្រឿង។

សូមបញ្ជាក់ថា តម្លៃសំបុត្រត្រឹមតែ៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែទទួលបានអ្វីពិសេសលើសពីទស្សនាបាល់ទាត់។
ការប្រកួតរវាងម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងក្រុមខ្លាំងមីយ៉ាន់ម៉ា Shan United វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ជើងទី១ វេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
មុនការប្រកួតមកដល់ ក្រុមម្ចាស់ផ្ទះកម្ពុជាបាននាំចូលកីឡាករប្រេស៊ីល២នាក់ទៀតដើម្បីពង្រឹងសមត្ថភាពក្រុមធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អឆ្ពោះទៅការបង្កើតប្រវត្តិសាស្ត្រលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រុម Shan United ទើបតែបានឈ្នះជើងឯកលីគកំពូលមីយ៉ាន់ម៉ានៅក្នុងរដូវកាលនេះ ហើយជាការឈ្នះពានរង្វាន់លើកទី៦របស់ក្លិប ដូច្នេះជំនួបថ្ងៃទី៦ ខែមីនាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


