កីឡា
លោក យិត ភីរៈ ក្រុមចូលរួមប្រកួតពានរង្វាន់មហាផ្ទៃឆ្នាំនេះយល់ដឹងច្បាស់ និងប្រជែងគ្នាស្វិតស្វាញ
លោក យិត ភីរៈ ថាបណ្ដាក្រុមដែលចូលរួមប្រកួតពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ ដែលទើបបញ្ចប់កាលពីយប់មិញនេះមានការយល់ដឹងពីច្បាប់ នៃការប្រកួតបានកាន់តែល្អ ស្របពេលការប្រកួតរបស់ក្រុមនីមួយៗមានភាពស្វិតស្វាញដូចពាក់កណ្ដាលអាជីព។

លោក យិត ភីរៈ
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក យិត ភីរៈ ថាការប្រកួតរយៈពេលប្រមាណ២ខែមកនេះប្រព្រឹត្តិទៅបានល្អប្រសើរជាងឆ្នាំមុន ដោយសារកីឡាករទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ទម្លាប់ក្នុងការប្រកួត។ បណ្ដាក្រុមទាំងអស់ត្រៀមខ្លួនបានល្អតាមរយៈការហ្វឹកហាត់ និងប្រកួតប្រកបដោយលក្ខណៈបច្ចេកទេសមានភាពស្វិតស្វាញហាក់ដូចជាក្រុមលេងកម្រិតពាក់កណ្ដាលអាជីពផងដែរ។

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ចំពោះវិន័យវិញក៏ល្អប្រសើរដែរដែលទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅ រួមទាំងបណ្ដាក្រុមចូលរួមខ្លួនឯងផងដែររហូតពីមួយប្រកួតទៅមួយប្រកួតបញ្ចប់ដោយភាពរីករាយ ចុះសម្រុង និងសាមគ្គីគ្នា។ តែទោះយ៉ាងណាក៏នៅមានការខ្វះចន្លោះមួយចំនួនដែរដែលគណៈកម្មការរៀបចំត្រូវកែប្រែឡើងវិញឲ្យកាន់តែប្រសើរ។

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ថ្នាក់ដឹកនាំផ្នែកកីឡារបស់ក្រសួងមហាផ្ទៃខាងលើនេះលើកឡើងតទៀតថា ដោយមានការគាំទ្រ និងការប្រកួតប្រជែងស្វិតស្វាញក្នុងការប្រកួតលើកទី៣ ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រកួតគ្រោងនឹងបញ្ចូលក្រុមបន្ថែមទៀតឲ្យមានកាន់តែច្រើនពីបណ្ដារាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត។ ប៉ុន្តែការបន្ថែមក្រុមនេះគឺត្រូវការប្រជុំជជែកពិភាក្សាឲ្យបានល្អិតល្អន់ផងដែរ ព្រោះការបង្កើនក្រុមគឺទំហំការងាររៀបចំក៏ច្រើន និងទំហំ នៃការចំណាយក៏កើនឡើងដូចគ្នាដែរ។

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះនៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្ដម ស សុខា។ ក្រុមជាប់ចំណាត់ថ្នាក់លេខ១ បានលើ អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីយកឈ្នះលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៣-០។ ចំណាត់ថ្នាក់លេខ៣ បានលើក្រុមខុទ្ទកាល័យឯកឧត្តមអភិសន្ដិបណ្ឌិត៕






រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


